adverise with khmeread 01236

ស្តាប់​ហេតុផល​ទាំង ១០ នេះហើយ អ្នក​គួរតែ​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ កុំឱ្យ​លេង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​

    ​ឧបករណ៍​អេ​ឡិច​ត្រ​និ​ច​គឺ​វា​បង្ហាញឱ្យឃើញថា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​ជាពិសេស​មាន​គ្រោះថ្នាក់​សម្រាប់​ក្មេង​តែម្តង​។​

​    ​អង្គការ​សង្គម​កាណាដា​ស្តីពី​ជំងឺ​កុមារ និង​អង្គការ​សង្គម​នៅ​អាមេរិក​បាន​សិក្សា​រកឃើញថា មានការ​បំផ្លាញ​ជាច្រើន​នៃ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ចំពោះ​កុមារ​ក្រោម​អាយុ ១២ ឆ្នាំ​។ ហើយ​ទាំងនេះ​គឺជា​មូលហេតុ​៖

​    ​១. ការវិវឌ្ឍ​ខួរក្បាល​របស់​កុមារ​
​    ​កុមារ​អាយុ​ក្រោម​អាយុ ១២ ឆ្នាំ គឺជា​វ័យ​ដែល​ខួរក្បាល​របស់​ពួកគេ​កំពុង​លូតលាស់​ហើយ​ជាហេតុ​ដែល​ពួកគេ​ចង់ដឹង​និង​សួរ​ច្រើន​។ ប្រសិនបើ​អ្នក​មិន​នៅក្បែរ​ក្មេង ហើយ​ទុក​ក្មេង​ចោល​ជាមួយនឹង​ឧបករណ៍​ដូចជា​ទូរស័ព្ទ និង​ទូរទស្សន៍ និង​អ៊ី​ន​ធឺ​ណេ​ត ក្មេង​នឹង​ប្រឈមមុខ​នឹង​ហានិភ័យ​ខូច​ខួរក្បាល ហើយ​មាន​បញ្ហា​លើ​ការយកចិត្តទុកដាក់ រៀន​ខ្សោយ យល់ដឹង​ខ្សោយ និង​ពិបាក​គ្រប់គ្រង​ខ្លួនឯង​។​

​    ​២. ផលវិបាក​នៃ​ការលូតលាស់​របស់​កុមារ​
​    ​បច្ចេកវិជ្ជា​និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ធ្វើឱ្យ​ក្មេងៗ​មាន​ភាព​ខ្ជិលច្រអូស និង​មិន​អភិវឌ្ឍ​រាងកាយ​ពួកគេ​ទេ​។ ដោយហេតុនេះ​ទើប​ក្មេង​ជំទង់​នៅ​សម័យ​ទំនើប​មាន​បញ្ហា​អក្ខរកម្ម និង​បរាជ័យ​លើ​ការសិក្សា​។​

​    ​៣. ការ​ធាត់​
​    ​បច្ចេកវិជ្ជា​ជា​មូលហេតុ​តែមួយគត់​ធ្វើឱ្យ​មនុស្ស​ធាត់ ដោយ​ការ​ការ​អង្គុយ​យូរ និង​អសកម្ម​។​

​    ​៤. គេង​មិន​គ្រប់គ្រាន់​
​    ​នរណា​ក៏​ដូច​នរណា​ដែរ មិន​ថា​ចាស់​ឬ​ក្មេង​ឱ្យតែ​កាន់​ទូរស័ព្ទ​ភ្លាម​គឺ​គេង​លែង​លក់​ហើយ ជាហេតុ​គេង​មិន​លក់​រាល់​យប់​។​

​    ​៥. មាន​បញ្ហា​សតិបញ្ញា​
​    ​បច្ចេកវិជ្ជា​និង​ឧបករណ៍​អេឡិចត្រូនិក​ជា​មូលហេតុ​ធ្វើឱ្យមាន​ជំងឺ​វិកលចរិត ជំងឺ​បាយ​ប៉ូ​ឡា ខ្វះ​ការយកចិត្តទុកដាក់ ថប់​អារម្មណ៍ និង​ក្មេង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

​    ​៦. ឆេវឆាវ​
​    ​អត្ថបទ​រូបភាព​នានា​ដែល​បង្កប់​អត្ថន័យ​ហិង្សា និង​ផ្លូវភេទ​ក្នុង​ហ្គេម​ដែល​ក្មេងៗ​កំពុង​លេង ឬក៏​វីដេអូ​ដែល​ពួកគេ​មើល​គឺជា​មូលហេតុ​ធំ​បំផុត​ធ្វើឱ្យ​ពួកគេ​ឆេវឆាវ​។ ពួកគេ​នឹង​ត្រាប់​តាម​របស់​មិនល្អ​ទាំងនោះ មានដូចជា​ការ​វាយតប់ ចាក់​សម្លាប់ ឈ្លើយ និង​ទង្វើ​ឆ្គាំឆ្គង​ផ្សេងៗ​ទៀត​។​

​    ​៧. ជំងឺ​វង្វេង​
​    ​ការដែល​ជក់​មើល​ទៅនឹង​ឧបករណ៍​ពេក​ធ្វើឱ្យ​ខួរក្បាល​ក្មេង​អសកម្ម ខ្វះ​ការយកចិត្ត​ទុក ឬ​មាន​បញ្ហា​ប្រមូលផ្ដុំ​អារម្មណ៍ និង​ការចងចាំ​។​

​    ​៨. ញៀន​នឹង​បច្ចេកវិជ្ជា​
​    ​ការ​ញៀន​នឹង​បច្ចេកវិជ្ជា​អាច​បណ្ដាលឱ្យ​ក្មេង​ផ្ដាច់​ខ្លួនឯង​ពី​ជីវិត​ពិត និង​គ្រួសារ​របស់​ពួកគេ ហើយ​ក្លាយជា​ជន​ឯកោ ឃ្លៀតឆ្ងាយ​ពី​ពិភពលោក​។​

​    ​៩. ចំហាយ​វិទ្យុសកម្ម​
​    ​ចំហាយ​វិទ្យុសកម្ម​ធ្វើឱ្យមាន​ជំងឺមហារីក​។​

​    ​១០. ការបន្ត​ជីវភាព​រស់នៅ​របស់​ពួកគេ​ក្នុងសង្គម​
​    ​បច្ចេកវិជ្ជា​ប៉ះពាល់​សមត្ថភាព​ក្មេង​ទៅនឹង​មុខងារ​សង្គម និង ការបន្ត​ជីវភាព​រស់នៅ​របស់​ពួកគេ​ក្នុងសង្គម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់