adverise with khmeread 0222555888

សញ្ញា​ទាំងនេះ​បង្ហាញថា រាងកាយ​ចង់ឱ្យ​អ្នក​ទទួលទាន​អាហារ​សមុទ្រ​ឱ្យ​ច្រើន ផ្សិត និង​អាហារ​សម្បូរ​ជាតិ​ទង់ដែង​

    ​ជាតិ​ទង់ដែង​គឺជា​សារធាតុចិញ្ចឹម​ដែល​អ្នកត្រូវការ​សម្រាប់​សុខភាព​ឆ្អឹង សាច់ដុំ និង​សរសៃប្រសាទ​។ ដោយសារ​វា​ជា​សារធាតុ ដែល​រាងកាយ​មិនអាច​ផលិត​បាន​ដោយ​ខ្លួនឯង អ្នក​ត្រូវតែ​ធ្វើ​វា​ដោយ​ខ្លួន​ដើម្បី​ទទួលយក​សារធាតុ​ទង់​ដែង​តាមរយៈ​របប​អាហារ​។​

​    ​ហើយ​ទាំងនេះ​គឺជា​សញ្ញា​បង្ហាញថា​អ្នកត្រូវការ​អាហារ​មាន​សារធាតុ​ទង់ដែង​៖
​    ​១. ស្បែក​ឡើង​ស្លេកស្លាំង​
​    ​២. ឈឺសន្លាក់​
​    ​៣. ឈឺ​សាច់ដុំ​
​    ​៤. ឆ្អឹង​ផុយ​
​    ​៥. មាន​អារម្មណ៍​ត្រជាក់​គ្រប់ពេល​
​    ​៦. សក់​ស្ដើង​
​    ​៧. បញ្ហា​ស្បែក​
​    ​៨. ស្រក​ទម្ងន់​

​    ​ប៉ុន្ដែ​ជាតិ​ទង់ដែង​មិនមែន​ចេះតែ​ពិសា​ផ្ដេសផ្ដាស​បានទេ វា​មាន​តាម​កម្រិត​និង​អាយុ​ដូចខាងក្រោម​៖
​    ​- សម្រាប់​អ្នក​កូនខ្ចី​ត្រូវ​ទទួលទាន​ត្រឹម ២០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ​។​
​    ​- ក្មេង​អាយុ​ពី ៦ ខែ ដល់ ១៤ ឆ្នាំ ត្រូវ​ទទួលទាន​ពី ២២០ ទៅ ៨៨០ មិ​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ​អាស្រ័យ​លើ​អាយុ​។​
​    ​- អាយុ​ពី ១៤ ទៅដល់ ១៨ ឆ្នាំ​ទទួលទាន ៨៩០ មិ​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ​។​
​    ​- ក្មេង​ជំទង់​ប្រុស​ស្រី ៩០០ មិ​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ​។​
​    ​- ស្ត្រី​មាន​ផ្ទៃពោះ ១០០០​មិ​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ​។​
​    ​- ស្ត្រី​បំបៅ​ដោះ ១.៣០០ មិ​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ​។​

​    ​អាហា​សម្បូរ​ជាតិ​ទង់ដែង​មានដូចជា អាហារ​សមុទ្រ​គ្រប់​ប្រភេទ និង ផ្សិត​៕ 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់