adverise with khmeread Untitled 1

ញាក់សាច់​! ចេះ​រក​នឹក​ច្នៃ​ចង្ក្រាន​សូ​ឡា​អាច​អាំង​សាច់​បាន​ពេញ​មួយ​យប់ ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​

    ​មនុស្ស​មួយចំនួន​ឱ្យតែ​ឮ​បា​ប៊ី​ឃ្យូ (​ដុត​ឬ​អាំង​សាច់​) ដឹង​តែ​បរិភោគ​ឥត​ប្រណី ដោយសារ​រសជាតិ​សាច់ បន្លែ ក្លិន​គ្រឿងទេស សាច់មាន់ ពោត​ដ៏​ឈ្ងុយឆ្ងាញ់​។​

​    ​បា​ប៊ី​ឃ្យូ​គឺ​សម្រាប់​ព្រឹត្តិការណ៍​ជួបជុំ​គ្រួសារ និង​មិត្តភក្តិ​ក៏ដូចជា​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ផងដែរ​។ ប៉ុន្ដែ​របៀប​ដែល​មនុស្ស​ធ្វើ​បា​ប៊ី​ឃ្យូ​គឺមាន​ភាពស្រដៀងគ្នា ឬ​ដូចគ្នា​តែម្ដង ប៉ុន្ដែ​សម្រាប់​ការ​ចម្អិន​ដោយ​ប្រើ​ចង្ក្រាន​សូ​ឡា GoSun នេះ​គឺ​មិន​ប្រើ​ភ្លើង​ដុត​នោះទេ​។​

​    ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន MIT លោក David Wilson បាន​បង្កើត​ឧបករណ៍​ថ្មី​មួយ​សម្រាប់​ចម្អិន​បា​ប៊ី​ឃ្យូ​។ គេ​ហៅ​វា​ថា​ចង្ក្រាន​សូ​ឡា សូម្បីតែ​ពេលយប់​ក៏​ប្រើ​បានដែរ​។ វា​អាច​ប្រើ​ក្រោម​កម្ដៅ​ព្រះអាទិត្យ​ដើម្បី​ស្រូបយក​ថាមពលព្រះអាទិត្យ ហើយ​អាច​ផ្ទុក​កម្ដៅ​បាន​រហូត​ទៅដល់ ២៥ ម៉ោង​ឯណោះ ខណៈដែល​កម្ដៅ​វា​អាច​ក្តៅ​ដល់​ទៅ ៤៥០ អង្សា​។​

​    ​ចង់ដឹងថា​តើ​ឧបករណ៍​នេះ​អស្ចារ្យ​យ៉ាងណា​សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់