adverise with khmeread 1

ស៊ុត​ប៉េ​ណា​ល់​ទី​បាញ់​ចាប ដោយសារ​អ្នកគាំទ្រ​ម្នាក់នេះ​ចំតិត​គូថ​ដាក់ បែក​កម្មដ្ឋាន​!

    ​កីឡាករ​បាល់ទាត់​អេ​ស្ប៉ា​ញ​មួយរូប​បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​បាញ់​ចាប បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​ភ្ញៀវ​បានសម្រេច​ចិត្ត​អូមអាម​នៅក្រោយ​ទី​។​

​    ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ Chechu Flores បាន​ព្យាយាម​បញ្ឆោត​អ្នកចាំទី​ជាមួយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់គាត់ ប៉ុន្តែ​បាល់​បាន​ហោះ​ទៅរក​ក្រុម​អ្នកគាំទ្រ​ទៅវិញ​។​

​    ​ការប៉ុនប៉ង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ប្រិយមិត្ត​ម្នាក់​ដើម្បី​បន្លប់​អារម្មណ៍​របស់​កីឡាករ Flores ឱ្យ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ចេញ​ក្រៅ​បានកើត​ឡើង​នៅ​នាទី​ទី ២៧ ខណៈ​ក្រុម Hercules ព្យាយាម​ស្វែងរក​គ្រាប់​តាម​ស្មើ​ក្រុម​ម្ចាសផ្ទះ Alcoyano​។​

​    ​ជាមួយ​ឱកាស​តាម​ស្មើ​របស់​ក្រុម​ភ្ញៀវ អ្នកគាំទ្រ​ម្នាក់​បានសម្រេច​ចិត្ត​ស្រាតខោ​របស់ខ្លួន ហើយ​បង្ហាញ​គូថ​ដាក់ Flores ខណៈ​រូបគេ​ត្រៀម​ទាត់​ប៉េ​ណា​ល់​ទី​។ អ្នកគាំទ្រ​មិន​ស្គាល់ឈ្មោះ​រូបនោះ​ក៏បាន​ធ្វើ​កាយវិការ​មិន​សមរម្យ​ផងដែរ​ដើម្បី​ព្យាយាម​បញ្ឈប់​គូប្រជែង​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​អាកាសធាតុ​ត្រជាក់​។​

​    ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ ការ​អូមអាម​នេះ​បាន​ទទួលផល​ដូច​បំណង​ខណៈ​កីឡាករ​វ័យ ៣៤ ឆ្នាំ Flores ហាក់​ចាញ់​ឫទ្ធី​អំណាច​អូមអាម ហើយ​បាន​ទាត់​បាល់​ចេញ​ក្រៅ​ទី​។​

​    ​ចប់​ការប្រកួត ក្រុម​ម្ចាស់ផ្ទះ Alcoyano បាន​បំបាក់​សត្រូវ​ស៊ីសាច់ហុតឈាម​របស់ខ្លួន Hercules ដោយ​លទ្ធផល ៣-០ នៅក្នុង​ក្របខ័ណ្ឌ Segunda Division B - Group 3៕

 

adverise with khmeread

មតិយោបល់