adverise with khmeread Untitled 1

ជនសង្ស័យ​ករណី​វាយ​កូន​ឧ​ត្ត​ម​សេនីយ៍​ថៃ​បាក់ធ្មេញ​ប្រកាសថា​ខ្លួន​ស្អាតស្អំ ខណៈ​ជនរងគ្រោះ​ប្រាប់​សាក្សី​កុំឱ្យ​ខ្លាច​ពួក​អ្នកមាន​លុយ​មានអំណាច​

    ​បុគ្គលិក​បា​ចំនួន ៣ នាក់​បាន​ចូលខ្លួន​សារភាព​ប្រាប់​ប៉ូលិស ប៉ុន្តែ​បដិសេធថា មិនបាន​វាយដំ​កូនប្រុស​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី​នៅ​ទីនោះ កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទេ​។ 

​    ​ទន្ទឹមនេះដែរ ជនរងគ្រោះ​បាន​អំពាវនាវ​ឱ្យ​មនុស្ស​ចេញ​ក្រោកឈរឡើង​ដើម្បី​សិទ្ធិ​របស់​ពួកគេ និង​កុំ​ទុកឱ្យ​ខ្លួន​ពួកគេ​ត្រូវបាន​គាបសង្កត់​ដោយ​ពួក​អ្នកមាន​លុយ​មានអំណាច​។ 

​    ​បុគ្គលិក​បា​ទាំងបី​នាក់​ឈ្មោះ Thanandorn Mansawaeng អាយុ ២៣ ឆ្នាំ និង​ឈ្មោះ Adisak Pengleng អាយុ ២០​ឆ្នាំ ទាំងពីរ​នាក់​នេះ​មកពី​ឈៀង​ម៉ៃ​ដូចគ្នា និង​បុរស​ឈ្មោះ Apiwat na Lamphun អាយុ ២១ ឆ្នាំ មកពី​បាងកក បាន​រាយការណ៍​ប្រាប់​ដំណើររឿង​របស់​ពួកគេ​ដល់​ប៉ូលិស​នៅ Chang Phuak ក្នុងស្រុក Muang កាលពី​យប់​ថ្ងៃ​ចន្ទ​។ 

​    ​ពួកគេ​ជា​អ្នកបម្រើ​នៅ​បា​ឈ្មោះ Malin Sky ក្បែរ​សាកលវិទ្យាល័យ Chiang Mai University កន្លែង​ដែល ជនរងគ្រោះ​ឈ្មោះ Issarajnuwat Wankawisan អាយុ ២៣ ឆ្នាំ​ត្រូវបាន​វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ ដោយ​បាក់​ទាំង​ធ្មេញ​អស់ពីរ​ផងដែរ កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ 

​    ​បុរស​ទាំង​បីនាក់​ត្រូវ​ប៉ូលិស​ចោទប្រកាន់​ពីបទ​វាយដំ​បុរសរងគ្រោះ និង​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​ជនរងគ្រោះ ប៉ុន្តែ​ពួកគេ​និយាយថា​ពួកគេ​មិន​ពាក់ព័ន្ធ​រឿងនេះ​ទេ និង​មិន​បានឃើញ​ហេតុការណ៍​នេះ​សូម្បី​បន្តិច​។ បន្ទាប់ពី​សួរចម្លើយ​អ្នក​ទាំង ៣ រួច ប៉ូលិស​បាន​ដោះលែង​ពួកគេ​តែម្តង​។ 

​    ​ពួក​អ្នកស៊ើប​អង្កេត​មុននេះ​បាន​និយាយថា យុវជន​ទាំង ៣ បាន​ចូល​រួមការ​វាយតប់​នេះ នៅពេល​ឆ្មាំសន្តិសុខ​ឈ្មោះ Thanomsak Pipatkijakan អាយុ ៤៣ ឆ្នាំ បាន​កំពុង​វាយ​ជនរងគ្រោះ Issarajnuwat​។ លោក Thanomsak Pipatkijakan តាម​សេចក្តីរាយការណ៍​គឺ​បាន​សារភាព​ចំពោះ​ករណី​វាយដំ​ជនរងគ្រោះ​ហើយ​។ 

​    ​ប៉ូលិស​បាន​កោះហៅ​ពួក​តារា​សម្តែង​ប៉ុស្តិ៍​លេខ ៣ ថៃ​មក​សួរចម្លើយ​ផងដែរ ព្រោះ​ពេល​កើតហេតុ​ពួកគេ​បាន​ស្ថិតនៅក្នុង​បា​នោះ​៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់