adverise with khmeread 1

មិន​នឹកស្មាន​! វិហារ​ឈើ​សង់​តាំងពី​សតវត្សរ៍​ទី ១៣ អាច​ឈរ​ដល់​សព្វថ្ងៃ​ដោយ​គ្មាន​ប្រើ​ដែកគោល​សូម្បី​មួយគ្រា​ប់​

    ​វិហារ​គ្រឹ​ស្ត Borgund Stave Church គឺជា​វិហារ​ឈើ​មួយ​នៅក្នុង​ភូមិ Borgund នៅ​តំបន់ Sogn og Fjordane ប្រទេស​ន័​រ​វែ​ស​។ វិហារ​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ស​ម្រា​ប់​ការសិក្សា និង​ទស្សនកិច្ច​ជាច្រើន​ដោយ​ភ្ញៀវទេសចរ​។​

​    ​វិហារ​នេះ​ត្រូវបាន​ចាត់ទុកជា​ផ្លូវការ​ជា​វិហារ​ឈើ​កម្ពស់​បី​ជាន់ ដែលមាន​រចនាប័ទ្ម Sogn​។​

​    ​ប្រទេស​ន័​រ​វែ​សមាន​វិហារ​ឈើ​សេសសល់​ចំនួន ២៨ កន្លែង ខណៈ​វិហារ Borgund Stave ប្រហែលជា​វិហារ​ដែលមាន​ទីតាំង​ស្ងាត់​ល្អ​ជាងគេ​បំផុត​។​

​    ​វិហារ​ឈើ​នេះ​មិន​មានការ​ប្រារព្ធ​ពិធី​សាសនា​អ្វី​ទៀតឡើយ ខណៈ​វា​បាន​ក្លាយជា​សារៈមន្ទីរ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​ដែល​មើល​ខុសត្រូវ​ដោយ ក្រុម​អភិរក្ស​បូជនីយដ្ឋាន​ន័​រ​វែ​ស​បុរាណ​។​

​    ​វិហារ Borgund Stave ត្រូវបាន​ជឿថា បាន​កសាងឡើង​រវាង​ឆ្នាំ ១១៨០ និង ១២៥០​។ ទោះយ៉ាងណា វិហារ​ដែល​ឥត​ប្រើ​ដែកគោល​សូម្បី​មួយ​គ្រាប់​នេះ​បាន​ជួសជុល​បន្ថែម​ជាច្រើនលើក​ច្រើនសា​ផងដែរ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់