adverise with khmeread Unnamed %282%29

ស្ដ្រី​ពោះធំ​ម្នាក់ជិះ​ម៉ូតូ​ត្រឡប់​ពី​លក់ដូរ​នៅ​ផ្សារ​វិញ​បម្រុង​ទៅផ្ទះ​ត្រូវ​ចោរ​មួយក្រុម​ឆក់​កាបូប​បានសម្រេច​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ដ្រី​ពោះធំ​ម្នាក់​ត្រូវបាន​ក្រុមចោរ​ដៃ​ស្អិត​តាម​ឆក់យក​កាបូប​បានសម្រេច​បណ្ដាលឱ្យ​ដួល​រងរបួស​កាលពី​វេលា​ម៉ោង៨​ ​និង​១០​នាទី​យប់​ថ្ងៃទី២៩ ​ខែ​វិច្ឆិកា ឆ្នាំ២០១៦​ ត្រង់ចំណុច​មុខ​ហាង​ពោះគោ​៣៣៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុង​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ញ៉ឹម ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូ​នៅ​ផ្សារ ទឹកថ្លា ស្នាក់នៅ​សង្កាត់​មាន​ជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រឹស​លើ ស្រុក​ត្រាំកក់ ខេត្តតាកែវ។​

    ប្រភព​បន្តថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ពណ៌​បៃតង​លា​យស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL-9877 ទើបតែ​ចេញពី​លក់ដូរ​នៅ​ផ្សារ​ទឹកថ្លា​ហើយ​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ ម្ដុំ​ស្ទឹងមានជ័យ​។​

    ខណៈពេល​កំពុងតែ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់​តែមាន​ជនសង្ស័យ​បីនាក់​ជា​ចោរឆក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កវី​វា​មិន​ចាំ​ស្លាក​លេខ​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​ជនរងគ្រោះ​បានសម្រេច​ហើយ​បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​រងរបួស​រលាត់​ដៃជើង​។​

    ចំណែក​ជនសង្ស័យ​ជា​ចោរឆក់​នោះបាន​ជិះ​ម៉ូតូ​គេ​ខ្លួន​បាត់ទៅហើយ​បើតាម​ការ​ប្រាប់​ពី​ជនរងគ្រោះ​ថា​នៅ​ក្នុង​កាបូប​របស់គាត់​មាន​លុយ​មួយចំនួន​តូច​និង​ទូរ​សព្ទ័​ម៉ាក​អាយ​ហ្វូ​ន​មួយគ្រឿង។​

    ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​អ្នក​នៅ​ម្ដុំ​នោះ​ជួយ​លើក​ជនរងគ្រោះ ហើយ​បាន​យក​ប្រេងកូឡា​ជួយ​លាប​របួស​ឱ្យទៅ​ជនរងគ្រោះ​។​ ក្រោយមក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​បន្តទៅ​ផ្ទះ​វិញ​ទៅដោយ​គាត់​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះឡើយ​៕

 

adverise with khmeread

មតិយោបល់