adverise with khmeread Unnamed

ធ្លាប់​មក​ទិញ​ថ្នាំញៀន​ជក់​ជាមួយ​មិត្តភក្តិ​បាន ​២-៣​ ដង ពេល​មក​ទិញ​ខ្លួនឯង​ក៏ត្រូវ​ចោរ​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​បាត់​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ពីរ​នាក់​យក​ដំបង​វាយ​បណ្ដាល​ឱ្យ​បែកក្បាល តែ​រង​បួស​ស្រាល ហើយ​ជនសង្ស័យ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់ ខណៈ​យុវជន​រងគ្រោះ​រូបនោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​បំណង​មក​ទិញ​ថ្នាំញៀន​សម្រាប់​ជក់។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ ​និង​២០​នាទី​យប់ ថ្ងៃទី​២៩ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​រោងចក្រ​ឆ្នាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    តាម​សម្ដី​យុវជន​រងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា រូបគាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BU.4496 តែម្នាក់ឯង មកពី​ផ្ទះ​នៅ​ម្ដុំ​ពោធិ៍​ជិន​តុង ហើយ​បំណង​មក​ទិញ​ថ្នាំញៀន​នៅក្បែរ​កន្លែងកើតហេតុ​។​

    ខណៈ​ជិះ​ជិត​ដល់​កន្លែង​ទិញ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​បាន​ដើរ​កាក់​ពីមុខ ហើយ​យក​ដំបង​មក​វាយ​លើ​រូបគាត់​បណ្ដាលឱ្យ​បែកក្បាល តែ​សំណាងល្អ​មិន​រងរបួស​ធ្ងន់។ ​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​រួចហើយ ពួកគេ​ក៏បាន​លើកយក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្ដង។​

    ក្រោយពី​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ស្រះចក ដើម្បី​កំណត់​មុខសញ្ញា៕

adverise with khmeread

មតិយោបល់