adverise with khmeread 0

អួត​មិន​ចាញ់​ផ្ល​យ​ប៉ុន្មាន​ទេ​! Ronaldo សំញែង​ឃ្លាំង​ដាក់​រថយន្ត ១៩ គ្រឿង​របស់គាត់ មុន​ជំនួប El Clasico ជាមួយ Barcelona

    ​Cristiano Ronaldo កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ដ៏​ជក់ចិត្ត​ប្រចាំ​ប្រទេស​អេ​ស្ប៉ា El Clasico ដោយ​បញ្ជូន​សារ​ព្រមាន​ទៅកាន់​ក្លឹប Barcelona​។​

​    ​ក្រុម Real Madrid នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Nou Camp នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ជាមួយ​ពិន្ទុ​នាំមុខ​ចំនួន ៦ នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ La Liga ហើយ​ពួកគេ​នឹង​ព្យាយាម​បំបាក់​ក្រុម​លោក Luis Enrique ឱ្យ​ចាញ់​បី​ប្រកួត​ក្នុង​រដូវ​កាល​នេះ​។​

​    ​Ronaldo ក៏​ស្ថិត​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ​ក្នុង​រដូវ​កាល​នេះ​ជាមួយ​គ្រាប់​បាល់​ចំនួន ១០ គ្រាប់ ហើយ​គាត់​ហាក់​មិនអាច​រង់ចាំ​ការប្រកួត​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ​បាន​នោះឡើយ​។​

​    ​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​អះអាងថា កាលបរិច្ឆេទ​ប្រកួត​នឹង​មកដល់​លឿន​ជាង​ការដែល​អ្នក​រំពឹង​ទៅទៀត ហើយ​គាត់​ក៏​ចង់​បង្អួត​ផងដែរ​អំពី​អ្វីដែល​លឿន​ជាង​កាលបរិច្ឆេទ​ប្រកួត​នោះ​។​

​    ​ហើយ​ដើម្បី​សង្កត់ធ្ងន់ថា​តើ​គាត់​មាន​គម្រោង​រៀបចំ​ទុក​មុន​លឿន​កម្រិតណា​នោះ កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​របស់ខ្លួន​ដើម្បី​បង្ហាញ​កន្លែង​ដាក់​ឡាន​ដ៏​ធំ​ទូលាយ​របស់គាត់ ដែល​ត្រូវបាន​ជឿថា​ដាក់​រថយន្ត​ចំនួន ១៩ គ្រឿង​ដែល​តម្លៃ​ប្រហែល ៤ លាន​ផោន​។​

​    ​Ronaldo ក៏បាន​បង្ហោះ​សារ​មួយ​ទៅកាន់​ប្រិយមិត្ត​របស់ខ្លួន​នៅលើ Snapchat ដោយ​និយាយថា "​សល់​ប្រាំ​ថ្ងៃ​ទៀត​ដល់​ជំនួប EL Clasico ហើយ​។ វា​នឹង​ទៅដល់​លឿន​ណាស់​។ ហើយ​ខ្ញុំ​ក៏​លឿន​មិន​ធម្មនុញ្ញ​ដែរ​"​។​

​    ​បន្ទាប់មក​គាត់​បាន​បញ្ចេញ​រូបភាព​រថយន្ត​ទំនើបៗ​ដែលមាន​ទាំង​ឡាន Bugatti Veyron តម្លៃ ១,៧ លាន​ផោន ឡាន Ferrari 599 តម្លៃ ៣១០.០០០ ផោន និង Lamborghini Aventador LP 700-4 តម្លៃ ២៦០.០០០ ផោន​៕

 

adverise with khmeread

មតិយោបល់