adverise with khmeread 1

បុរស​ម្នាក់​បាន​សិក្សា​លើ​ពួក​អ្នកមាន​អស់​រយៈពេល ៥ ឆ្នាំ ហើយ​រកឃើញថា​ពួកគេ​ចៀសវៀង​មនុស្ស​មួយ​ប្រភេទ​គត់​

    ​មនុស្ស​ដែល​អ្នក​សេពគប់​ជាមួយ​គឺ​សំខាន់​ជាង​ការដែល​អ្នក​បានគិត​ទៅ​ទៀត​។ ជាការ​ពិត ទំនាក់ទំនង​មិត្តភាព​របស់​អ្នក​អាចមាន​ឥទ្ធិពល​ដ៏​សំខាន់​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​។ 

​    ​បន្ទាប់ពី​សិក្សា​អំពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នកមាន​អស់​រយៈពេល ៥ ថ្ងៃ អ្នកនិពន្ធ​ឈ្មោះ Thomas C. Corley បាន​រកឃើញថា ពួក​អ្នកមាន​ចៀសវៀង​មនុស្ស​មួយ​ប្រភេទ​ជាដាច់ខាត នោះ​គឺ​មនុស្ស​ទុទិដ្ឋិនិយម​។ 

​    ​លោក  Thomas C. Corley បានសរសេរថា "​មហាសេដ្ឋី​ដែល​ប្រឹងប្រែង​ដោយ​ខ្លួនឯង​រើស​មនុស្ស​ណាស់ មុននឹង​សេពគប់​ជាមួយ​ពួកគេ​។ កែ​ទម្លាប់​របស់​អ្នក គឺ​កែ​ជីវិត​របស់​អ្នក​។ អ្នកនឹង​ជោគជ័យ​ដូច​មនុស្ស​ដែល​អ្នក​បាន​សេពគប់​ជាមួយ​ដូច្នោះ​ដែរ​។ ពួក​អ្នកមាន​តែងតែ​ស្វែងរក​មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ មាន​សុទិដ្ឋិនិយម មាន​សេចក្តី​ឈ្មុសឈ្មុល និង អ្នក​ដែលមាន​ទស្សនៈវិស័យ​ប្រកបដោយ​គំនិត​វិជ្ជមាន​"​។ 

​    ​៨៦ ភាគរយ​នៃ​មហាសេដ្ឋី​ក្នុងការ​សិក្សា​របស់លោក Thomas C. Corley គឺ​បង្កើត​ទម្លាប់​សេពគប់​ជាមួយ​មនុស្ស​ដែលមាន​គំនិត​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​។ ត្រង់ចំណុច​មួយទៀត លោក  Thomas C. Corley និយាយថា "​ពួក​អ្នកមាន​ក៏​រក​ហេតុផល​ដើម្បី​រឹតត្បិត​ការជួប​ជាមួយ​មនុស្ស​គំនិត​អវិជ្ជមាន និង​អគតិ​ផងដែរ​"៕ 

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់