adverise with khmeread Untitled 1

ក្រុមបាល់ទាត់​ជាច្រើន​នៅ​ប្រេ​ស៊ី​ល​ផ្តល់​កីឡាករ​ខ្ចី​ជើង​ឥតគិតថ្លៃ​ដល់​ក្រុម Chapecoense និង​សុំ​កុំឱ្យ​ទម្លាក់​ក្លឹប​នេះ​ចេញពី​ក្របខ័ណ្ឌ​រយៈពេល ៣ ឆ្នាំ​

    ​ក្លឹប​បាល់ទាត់​ក្នុងប្រទេស​ស៊ី​ល បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​ក្លឹប Chapecoense បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ៏​សោកនាដកម្ម​របស់​ពួកគេ ដោយបាន​ផ្តល់ជូន​កីឡាករ​ដោយ​មិន​គិត​កម្រៃ និង​កំពុង​ស្នើ​សុំឱ្យ​ក្លឹប​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ អាច​គេច​ចេញពី​ការ​កាត់ចោល​រយៈពេល​បី​ឆ្នាំ​។​

​    ​ប្រធាន​ក្លឹប​របស់ Coritiba, Corinthians, Palmeiras, Portuguesa, Santos និង Sao Paulo បាន​សន្យាថា​នឹង​ជួយ​ក្លឹប Chapecoense ជាមួយនឹង​ការផ្តល់ជូន​នូវ​កីឡាករ​របស់​ពួកគេ ហើយ​បានដាក់​ញត្តិ​ទៅកាន់​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល Brazilian FA ដើម្បីឱ្យ​ជាក់ច្បាស់​ថា ក្លឹប​មួយ​នេះ​គឺ​មិនត្រូវ​បាន​កាត់​ចេញពី​លី​ក​កំពូល​របស់​ប្រេ​ស៊ី​ល​។​

​    ​នាយក​ក្លឹប​ម្នាក់​បាន​បញ្ជាក់ថា "​យើង​គឺ​ពិតជា​សោកស្តាយ យើង​ពិត​ជាមាន​ក្តី​អាណិតអាសូរ​ជាមួយនឹង​សោកនាដកម្ម​មួយ​នេះ ប៉ុន្តែ​យើង​នឹង​ជួយ​ស្រោចស្រង់​ស្ថានភាព​នេះ​។ យើង​រួបរួមគ្នា ប្រធាន​ក្លឹប​នៃ​បាល់ទាត់​ប្រេ​ស៊ី​ល​រង់ចាំ​សម្រាប់​ការវិល​ត្រឡប់មកវិញ​របស់​ក្លឹប​ដើម្បី​ប្រកួតប្រជែង​ក្នុង​ដំណើរ​ប្រជែង​កំពូល​ទីមួយ​របស់​បាល់ទាត់​ប្រេ​ស៊ី​ល​។ យើង​មាន​ឆន្ទៈ​ដើម្បី​ពិភាក្សា​ទៅកាន់​ក្លឹប​ដទៃទៀត​ដើម្បី​អភិវឌ្ឍ​គម្រោង​មួយ​ក្នុង​ផ្តល់​ការខ្ចី​ជើង​កីឡាករ​កម្រិត​ល្អៗ​របស់​ពួកគេ ដូច្នេះ​ពួកគេ (Chapecoense) អាច​ប្រកួតប្រជែង​បាន​ក្នុង​ដំណើរ​ប្រជែង​ឆ្នាំ ២០១៧​នេះ​"​។​

​    ​ទន្ទឹមនឹង​នេះដែរ ក្លឹប​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ក្រុម Livertad បានផ្តល់​ជូន​កីឡាករ​ជម្រើស​ទីមួយ​របស់ខ្លួន​ដល់​ក្លឹប​Chapecoense សម្រាប់​រាល់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នានា​។​

​    ​ក្រុម​កូ​ឡុំ​ប៊ី Atletico Nacional ក៏បាន​សាកសួរ​ទៅកាន់​សហព័ន្ធ CONMEBOL ផងដែរ ដើម្បី​ផ្តល់​ពានរង្វាន់ Copa Sudamericana ដែលជា​ពាន​ដ៏​សំខាន់​លំដាប់​ទី​ពីរ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ទៅ​ក្រុម Chapecoense បន្ទាប់ពី​ដំណើរ​ដ៏​អស្ចារ្យ​របស់​ពួកគេ​មក​វគ្គ​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​ដោយ​សោកនាដកម្ម​៕ 

adverise with khmeread

មតិយោបល់