adverise with khmeread Unnamed

រថយន្ត​ឡិចស៊ី​ស បើក​បុក​បង្គោល​ភ្លើង​ទ្រេត​មួយ​ដើម អ្នកបង្ក​មិន​ខ្វល់​ហើយ​បើក​គេចខ្លួនបាត់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​បើករថយន្ត​ឡិច​ស៊ី​ស​ទៅបុក​បង្គោល​ភ្លើង​បណ្ដាលឱ្យ​ទ្រេត​មួយ​ដើម ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​២​ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ផែ​ថ្ម តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​បង្កហេតុ​ម៉ា​ក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ ​2K.5689 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្ដាល​ឱ្យ​ទ្រេត​មួយ​ដើម និង​ស្លាក​យីហោ​ដែល​បិត​ជាប់ ​និង​បង្គោល​ភ្លើង​បាន​ធ្លាក់​ដល់​ដី ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ខាងមុខ​បន្តិច​ប​ន្ទួ​ច។​

    ក្រោយពី​កើតហេតុ​នោះ គេ​សង្កេតឃើញ​បុរស​អ្នក​បង្កហេតុ​ខាងលើ​បា​នស​ង្ងំ​ដេក​នៅក្នុង​រថយន្ត​បង្ក​អស់​រយៈពេល​យ៉ាងយូ ហើយ​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​ដែល​បាន​ចុះទៅ​ផ្តិត​យក​រូបភាព​នៅ​ទីនោះ ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។​

    ក៏ប៉ុន្តែ​ចាក់​ ID ​ឬ​ខ​ល​ទៅ​មិន​លើក រហូត​ធ្វើ​ឱ្យសាច់ញាតិ​ជនបង្ក​មក​រំដោះ​អ្នកបើក​ទាំង​ម្ចាស់​និង​រថយន្ត​បង្ក​ទៅ​បាត់ ដោយ​មិន​រំខាន​ល់​សមត្ថកិច្ច​ឡើយ​៕​

adverise with khmeread

មតិយោបល់