Untitled 1

កូនប្រុស​របស់​អ្នកចាត់ការ​ក្រុម Chapecoense ខក​ជើងយន្តហោះ បន្ទាប់ពី​ភ្លេច​យក​លិខិតឆ្លងដែន​មក​តាម​ខ្លួន​

    ​កូនប្រុស​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម Chapecoense ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​បង្ហើប​ឱ្យដឹងថា គាត់​ខក​ជើងហោះហើរ​ដ៏​អភព្វ​នេះ​តែ​បន្តិច​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ភ្លេច​យក​លិខិតឆ្លងដែន​មក​តាម​ខ្លួន​។​

​    ​Matheus Saroli ដែលមាន​ឪពុក​ឈ្មោះ Caio Junior ដែលជា​ជនរងគ្រោះ​ម្នាក់​នៃ​សមាជិក​ក្លឹប​បាល់ទាត់​ចំនួន ៧៦​នាក់​ផ្សេងទៀត​នៅក្នុង​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ឈ្មោះ LaMia ជើងហោះហើរ​លេខ ១៤៦ បាន​សុំ​ឱ្យមាន​សិទ្ធិ​ឯកជន​សម្រាប់​គ្រួសារ​គាត់​នៅពេល​វេលា​ដ៏​លំបាក​នេះ​។​

​    ​គាត់​បានបញ្ជាក់​នៅក្នុង​បណ្តាញ​សង្គម Facebook របស់ខ្លួន​ថា "​មិត្តភក្តិ បងប្រុស​របស់ខ្ញុំ និង​ម៉ាក់​របស់ខ្ញុំ​ទាំងអស់គ្នា​គឺមាន​សុខទុក្ខ​ធម្មតា​ទេ​។ យើង​សុំ​ទទួលបាន​ភាព​ឯកជន​បន្តិច​ផង ជាពិសេស​ម្តាយ​របស់ខ្ញុំ ហើយ​អរគុណ​សម្រាប់​អ្នក​រាល់គ្នា ដែល​បាន​ផ្ញើ​សារ​មក​ទាំងនោះ​។ ខ្ញុំ​បាន​ស្ថិតនៅក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ​នា​ថ្ងៃនេះ ហើយ​ខ្ញុំ​មិនបាន ជិះ​យន្តហោះ​ទេ ដោយសារតែ​ខ្ញុំ​ភ្លេច​លិខិតឆ្លងដែន​របស់ខ្ញុំ​។ យើង​រឹងមាំ យើង​នឹង​អាច​ហែ​ឆ្លង​ការលំបាក​នេះ​។ អរគុណ​អ្នក​រាល់គ្នា​"៕

ប្រភព៖បរទេស

មតិយោបល់