adverise with khmeread Untitled 1

មូលហេតុ​ទាំង ៥ នេះហើយ​ដែល​ធ្វើឱ្យ​រថយន្ត​របស់​អ្នកបើក​ទៅ​ញ័រ​នោះ​!!!

    ​តើ​រថយន្ត​របស់លោក​អ្នក​ធ្លាប់​ញ័រ ឬ ញាក់ៗ​ដែរ​ទេ​? កត្តា​អ្វី​បានជា​បណ្តាលឱ្យ​បែបនេះ​? ប្រសិនបើ​រថយន្ត​លោកអ្នក​ញ័រ​នៅពេល​បើកបរ គឺ​អាចមាន​មូលហេតុ​ធំៗ​ចំនួន ៥​យ៉ាង​ដែល​លោកអ្នក​គួរតែ​ពិនិត្យ​៖

​    ​១. បញ្ហា​ម៉ាស៊ីន​
​    ​ពេលខ្លះ​ម៉ាស៊ីនរថយន្ត​ស្រូបយក​ខ្យល់​ពុំបាន​គ្រប់គ្រាន់ ដោយសារតែ​តម្រង​ខ្យល់​មាន ធូលី​ដី​ច្រើនពេក​, ប្រើ​សាំង​ដែលមាន​តម្លៃថោក​, ប៊ូស៊ី​មាន​កំណក​ធ្យូង​ច្រើនពេក ឬ គំរប​ជ័រ​ប៊ូស៊ី​បែក​ធ្វើឱ្យ​ឆ្លងភ្លើង ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំណុច​ទាំងនេះ​។​

​    ​២. បញ្ហា​ភ្លៅ​ដែល​ត​ភ្ជាប់​ពី​ម៉ាស៊ីន​ទៅ​កង់​រថយន្ត​
​    ​ភ្លៅ​កោង ឬ វៀច ដោយសារ​ការប៉ះទង្គិច​ជាមួយ​ថ្ម ឬ អ្វី​ម្យ៉ាង​ដែល​លោកអ្នក​ពុំបាន​ដឹង ហើយ​បញ្ហា​នេះ​នឹង​ធ្វើឱ្យ​រថយន្ត​ញាក់​នៅពេល​បើក​ក្នុង​ល្បឿន​លឿន​។ បើ​វា​ពុំមាន​បញ្ហា​ទេ សូម​បន្ត​ពិនិត្យ​កៅស៊ូ​កាឡេ​ទៀត កាលណា​កៅស៊ូ​នេះ​រហែក នោះ​ដី​នឹង​ចូល​ទៅដល់​គ្រាប់​នៅក្នុង​បា​ដាង​កាឡេ ដែល​ធ្វើឱ្យ​មានការ​កកិត និង​បំផ្លាញ​កាឡេ​រថយន្ត ហើយ​លោក​អ្នកនឹង​ឬ​សូរ​គ្រឹកៗ​នៅពេល​បត់​ម្តងៗ​។​

​    ​៣. បញ្ហា​ហ្វ្រាំង​
​    ​ឈ្នាន់​ហ្វ្រាំង​ញ័រ​នៅពេល​លោកអ្នក​ជាន់​ហ្វ្រាំង នេះ​បណ្ដាលមកពី​ផ្ទៃ​តាំ​បួ​ហ្វ្រាំង (brake rotor) សឹក មិន​ស្មើគ្នា ផ្ទៃ​កន្លែង​ខ្លះ​អាច​សឹក​ជ្រៅ (​ផត​) ជាង​កន្លែង​ផ្សេងទៀត ហើយ​ការ​សឹក​នេះ​មកពី​អ្នកបើកបរ​ជាន់​ហ្វ្រាំង​ញឹកញាប់​ពេក ដែល​បណ្តាលឱ្យ​តាំ​បួ​ហ្វ្រាំង​ក្តៅ​ខ្លាំង​។ 

​    ​៤. បញ្ហា​កង់​
​    ​ការដែល​មិនបាន​តម្រង់​កង់​ឱ្យបាន​ត្រឹមត្រូវ អាច​បណ្តាលឱ្យ​ចង្កូតរថយន្ត​ទាញ​ទៅ​ឆ្វេង ឬ ស្តាំ ជួនកាល​ធ្វើ ឱ្យ​រេ​ចង្កូតរថយន្ត​ញ័រ​ក៏មាន​។ បញ្ហា​មួយទៀត​គឺអាច​មកពី​រលុង​បា​ដាង​កង់​។​

​    ​៥. បញ្ហា​សំបក​កង់​
​    ​សំបក​កង់​ជា​បញ្ហា​ចម្បង​មួយ​ក្នុងការ​ធ្វើឱ្យ​រថយន្ត​ញ័រ​ដូចជា​៖
​    ​- សំពាធ​ខ្យល់​កង់​មិន​ស្មើគ្នា ឬ ខុសគ្នា​ខ្លាំងពេក​
​    ​- ក្រឡា​កង់​សឹក​មិន​ស្មើគ្នា​
​    ​- កង់​ទាំង​បួន​សឹក​មិន​ស្មើ តម្រូវឱ្យ​មានការ​ឆ្លាស់​កង់​។​

​    ​បើសិន​រថយន្ត​លោកអ្នក​ញ័រ​ដែល​បណ្តាលមកពី​បញ្ហា​ផ្សេង ខុសពី​ការរៀបរាប់​ខាងលើ សូម​យក​រថយន្ត​របស់​អ្នក​ទៅជា​ង​ពិនិត្យមើល ឬក៏​អ្នក​បានដឹង​ហើយ​សូម​ចែករំលែក​បទពិសោធន៍​តាមរយៈ​មតិ​ខាងក្រោម​បន្ថែម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់