adverise with khmeread 2

ជប៉ុន​ផ្គាប់ចិត្ត​ប្រជាជន​ដល់ក​! បើក​ស្ថានីយ​រថភ្លើង​មួយ​ទុក​សម្រាប់​ដឹក​សិស្សសាលា​ម្នាក់​គត់​នៅ​តំបន់​ដាច់ស្រយាល​

    ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ (៨ មករា​) វេ​ប​សាយ CCTV News របស់​ចិន​បាន​បង្ហោះ​សាច់រឿង​ដ៏​រំភើប​មួយ​និយាយ​អំពី​អាជ្ញាធរ​អយស្ម័យយាន​ជប៉ុន​សុខចិត្ត​ទុកឱ្យ​ស្ថានីយ​រថភ្លើង​ក្នុងភូមិ​ដាច់ស្រយាល​មួយ​នៅ​បើក​ដំណើរការ​ដើម្បី​តែ​សម្រាប់​ដឹក​អ្នកដំណើរ​ម្នាក់ ដែលជា​សិស្ស​វិទ្យាល័យ​។

​    ​ក្នុង Post បង្ហោះ​លើ Facebook នោះបាន​សរសេរថា "​ស្ថានីយ​រថភ្លើង Kyu-Shirataki-Shirataki មាន​ទីតាំង​ស្ថិតនៅ​កោះ​ហុង​កៃ​ដូ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​។ បី​ឆ្នាំមុន ដោយសារតែ​ទីតាំង​ដាច់ស្រយាល និង​លែងមាន​រថភ្លើង​ដឹកទំនិញ អយស្ម័យយាន​ជប៉ុន​ក៏​សម្រេចចិត្ត​បិទ​ស្ថានីយ​នេះ​តែម្តង​។ ទោះយ៉ាងណា ពួកគេ​បាន​ប្តូរ​ចិត្ត​វិញ​បន្ទាប់ពី​ដឹងថា​ក្មេងស្រី​ម្នាក់​បាន​ប្រើ​រថភ្លើង​នេះ​ទៅ​រៀន​រាល់ថ្ងៃ​"​។

​    ​យោងតាម​របាយការណ៍ រថភ្លើង​ពីរ​គ្រឿង​ដែល​ឈប់​សំចត​នៅ​ស្ថានីយ​នេះ​គឺ​ដើម្បី​តែ​សម្រាប់​ដឹក​ក្មេងស្រី​ម្នាក់នេះ​ប៉ុណ្ណោះ ជាមួយនឹង "​កាលវិភាគ​ដ៏​ពិសេស ដែល​ផ្អែកលើ​ពេលដែល​ក្មេងស្រី​នេះ​ត្រូវ​ទៅ​សាលា និង​វិល​ត្រឡប់មកផ្ទះ​វិញ​"​។ អយស្ម័យយាន​ជប៉ុន​មាន​បំណង​បើក​ស្ថានីយ​នេះ​ដល់​ខែមីនា​ឆ្នាំ ២០១៦ នៅពេល​នាង​រៀន​ចប់​វិទ្យាល័យ​៕

adverise with khmeread
ប្រភព៖ OTC

មតិយោបល់