adverise with khmeread Untitled 1

​វ៉ៃខ្នោះជនសង្ស័យយក​កន្ត្រៃ​កាត់​ក្រចក​មក​គំរាមរក​ចាក់សម្លាប់​ជនរងគ្រោះ យកទូរស័ព្ទ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី អំពើ​លួច​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៩​ វិច្ឆិកា បន្ទាប់ពី​បានធ្វើ​សកម្ម​លួច​នៅ​ថ្ងៃទី២៦ ​វិច្ឆិកា ​២០១៦ ម៉ោង​៨​ និង​៣០នាទី​យប់​កន្លងទៅ​នៅ ចំណុច​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ុច សា​ខេង ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជន​ជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ​។​ សំភារៈ​បាត់បង់​​ទូរស័ព្ទ ​០១ ​គ្រឿង ​(SAMSUNG)។

    ចំណែក​ជនសង្ស័យ​ឈ្មោះ ខា ហៀ​ង ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​ជន​ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ឃុំ កើតហេតុ​ (​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​កន្ត្រៃ​កាត់​ក្រចក​០១។​

    ប៉ូលិស​ន្ត​ថា នៅពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​ងូតទឹក​នៅក្រោម​ផ្ទះ ស្រាប់តែ ជនសង្ស័យ​បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ​លួច​យក​ទូរស័ព្ទ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ដើរ ឡើងទៅ​លើផ្ទះ​ដែរ បានឃើញ​ជនសង្ស័យ មានការ​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​បាន​យ​កន្ត្រៃ​កាត់​ក្រចក​មក​គំរាម រក​ចាក់​ជនរងគ្រោះ ហើយជនសង្ស័យ​បាន​ឆក់យក​ទូរស័ព្ទ​រត់​ចុះមក​ដី​គេចខ្លួនបាត់​រហូត។​

    លុះដល់​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៦ ម៉ោង​៧​ និង​៣០​នាទី យប់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជ័យ​ធំ ចេញ​ល្បាត​ពួនស្ទាក់​នៅ​ចំណុច​ស្ពាន​ប៉ាន​ណោ ក៏​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប ចេញពី​ភូមិ​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់​មក​សាកសួរ​នៅ​ប៉ុស្តិ៍។ ​ជនសង្ស័យ​ឈ្មោះ​ ខា ហៀ​ង បាន​ឆ្លើយ​សារភាព ពី​ទង្វើ​របស់ខ្លួន​។ កម្លាំង​ប៉ុស្តិ៍​បាន​បញ្ជូន​ជនសង្ស័យ​មក​អធិការ​ដ្នា​ន​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់