adverise with khmeread 1

Barack Obama ថា ភរិយា​របស់គាត់​នឹងមិន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២០ ឡើយ​

    ​លោក​ប្រធានាធិបតី Barack Obama បាន​អះអាង​យ៉ាង​មោះមុត​យ៉ាង​ដូច្នេះ​ថា ជំទាវ​ទីមួយ Michelle Obama នឹងមិន​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០ ឡើយ​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Rolling Stone ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​ប្រាប់​អ្នកកាសែត Jann S Wenner ថា​លោកស្រី Michelle Obama ជា​អ្នក​ចូលចិត្ត​អនុវត្ត​មិន​ពូកែ​ទ្រឹស្តី ដូច្នេះ​មិនអាច​ប្រឡូក​នយោបាយ​បានទេ​។​

​    ​លោក Obama បាន​និយាយថា "Michelle នឹងមិន​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​ឡើយ​។ នាង​ជា​មនុ​ស្សមាន​ទេពកោសល្យ​ដែល​ខ្ញុំ​ស្គាល់​។ អ្នក​អាច​ឃើញ​អនុភាព​ដ៏​អស្ចារ្យ​ដែល​នាង​មាន​ជាមួយ​ប្រជាជន​អាមេរិក​។ ប៉ុន្តែ​ខ្ញុំ​បាន​លេងសើច​ថា នាង​មាន​សុភនិច្ឆ័យ​ពេក មិន​ចង់​ចូលប្រឡូក​នយោបាយ​ទេ​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់