adverise with khmeread Untitled 1

វីដេអូ​ដ៏​សោកសង្រេង​របស់​កីឡាករ Chapecoense ដែល​ទើប​ប្រកាសថា​ខ្លួន​ជិត​ក្លាយជា​ឪពុក​គេ​ទៅហើយ បែរជា​ជួប​គ្រោះ​អកុសល​ធ្លាក់​យន្តហោះ​

    ​សមាជិក​នៃ​ក្រុមបាល់ទាត់ Chapecoense ម្នាក់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅលើ​យន្តហោះ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី ត្រូវបាន​គេ​ប្រទះឃើញ​វីដេអូ​របស់គាត់ កំពុង​រីករាយ​នឹង​ការ​ជិត​ក្លាយទៅជា​ឪពុក​ម្នាក់​កាល​ពីមួយ​សប្តាហ៍​កន្លង​ទៅនេះ​។​

​    ​សមាជិក​ក្នុង​ក្រុម​ស្ទើរ​ទាំងស្រុង និង​បុគ្គលិក​គ្រូបង្វឹក​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​មួយ​នេះ ដែល​បាន​ឆក់យក​ជីវិត​របស់​អាកាសយានិក និង​នាយក​ក្លិប​ផងដែរ​។ អ្នកដំណើរ​ចំនួន ៧៥​នាក់​ត្រូវបាន​ទទួលស្គាល់ថា​បាន​បាត់​បង់ជីវិត​។​

​    ​Thiaguinho វ័យ ២២​ឆ្នាំ ត្រូវបាន​គេ​រកឃើញថា គាត់​នឹង​ក្លាយទៅជា​ឪពុក​ក្មេង​ម្នាក់​កាល​ពីមួយ​សប្តាហ៍​មុន មុនពេល​ដែល​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​មួយ​នេះ ហើយ​ខ្សែ​វីដេអូ​ដ៏​គួរឱ្យ​រំជួលចិត្ត​នៃ​ឱកាស​សប្បាយរីករាយ​បំផុត​របស់​ឪពុក​ម្នាក់​ត្រូវបាន​បង្ហាញ​។​

​    ​ខ្សែប្រយុទ្ធ ដែលមាន​ឈ្មោះ​ពិត​ថា Tiago Da Rocha Vieira រូបនេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយ​មិត្ត​រួម​ក្រុម​របស់គាត់ ដែល​បាន​បញ្ជូន​នូវ​សៀវភៅ​កំណត់ហេតុ​មួយ និង​កាដូ​មួយ​ដែល​ទទួល​បានមកពី​ភរិយា​របស់គាត់ Graziele បន្ទាប់ពី​ដឹងថា​ខ្លួន​ជិត​ក្លាយជា​ឪពុក​គេ​៕

 

adverise with khmeread

មតិយោបល់