adverise with khmeread Teenager

ហួសចិត្តក្មេងស្រីវ័យជំទង់ម្នាក់ប្រកាសលក់ព្រហ្មចារី១លានអឺរ៉ូ ដើម្បីយកប្រាក់ទិញផ្ទះឲ្យឪពុកម្តាយ

          ក្មេងស្រីវ័យ​១៨​ឆ្នាំ​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ទស្សនានិយាយមិនចេញ​ នៅពេល​នាង​ប្រកាស​តាមកម្មវិធី This Morning ថា នាង​នឹង​លក់​ព្រហ្ម​ចារី​របស់នាង​ក្នុង​តម្លៃ ១.០០០.០០០​ អឺរ៉ូ។

          Aleexandra មកពី​ប្រទេសរ៉ូម៉ានី បាន​និយាយថា នាងមាន​គំនិត​ចង់លក់​​ព្រហ្មចារី​តាំងពីនាងមាន​វ័យ​១៥​ឆ្នាំម៉េ្លះ​ និង​បាន​ទស្សនាភាពយន្ត Indecent Proposal ផងដែរ។

          នាងបាននិយាយថា “​កាលខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​ប្រហែលជា​អាចធ្វើ​រឿង​បែបនេះ​ជាមួយនឹង​ភាពបរិសុទ្ធ​របស់ខ្ញុំ។ ហើយ​ខ្ញុំ​បាន​មើល​អ៊ីនធើណិត​ ហើយ​ឃើញ​ក្មេងស្រីខ្លះ​​លក់​ខ្លួន​បាន​រហូតដល់​៣,៥​លាន​អឺរ៉ូ​ឬ​ច្រើន​ជាងនេះ”។

          នាងបន្ត​ថា “​ក្មេងស្រីជា​ច្រើន​បាត់បង់​ព្រហ្មចារី​របស់ពួកគេ ហើយ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផងពួកគេ​បែកបាក់គ្នា ចឹងវាគ្មានតម្លៃអ្វីនោះទេ។ ខ្ញុំ​រស់នៅក្នុង​ប្រទេស​ក្រីក្រដូច្នេះ​ខ្ញុំត្រូវការ​ជួយ​ឪពុក​ម្តាយ​និង​ទិញផ្ទះឲ្យ​ពួកគាត់”។

          ហេតុផលមួយ​ក្នុងចំណោម​ហេតុផលទាំងនោះដែល​ Aleexandra ចង់​លក់​ព្រហ្ម​ចារី គឺ​ដើម្បីយក​ប្រាក់ទិញ​ផ្ទះ​ជូន​ឪពុក​ម្តាយ​ ខណៈ​ពួកគេ​នឹង​ត្រូវ​បណ្តេញ​ចេញពី​ផ្ទះបច្ចុប្បន្ន​នៅ​ឆ្នាំ​ក្រោយ។

          ទោះបីជា​យ៉ាងណា នាងមិនបាន​ប្រាប់​ក្រុម​គ្រួសា​រឬមិត្តភក្តិរបស់នាង​អំពី​គម្រោងរបស់នាងទេ ហើយក៏មិនចង់​ប្រាប់ពួកគេ​ដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់