adverise with khmeread 1

នៅ​វៀតណាម​ខាងជើង​អាកាសធាតុ​ធ្លាក់​នៅសល់​ត្រឹម ៦ អង្សា​

​    ​ខ្យល់​ត្រជាក់​ខ្លាំង​បាន​បក់​មកដល់​វៀតណាម​ភាគ​ខាងជើង និង​ត្រូវបាន​ព្យាករណ៍​ថា​នឹង​នាំ​អាកាសធាតុ​ត្រជាក់ ៦ អង្សា​មកដល់​តំបន់​នេះ​។ 

​    ​ខ្យល់​ត្រជាក់​បានមក​ដល់​ព្រំដែន​វៀតណាម​កាលពី​ល្ងាច​ថ្ងៃ​អង្គារ និង​រំពឹង​បក់​មកដល់​វៀតណាម​ភាគ​កណ្តាល​នៅ​ថ្ងៃ​ពុធ​នេះ​។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​ជាតិ​។ 

​    ​អាកាសធាតុ​ត្រជាក់​ក្នុង​តំបន់​ប៉ះពាល់​ចាប់ពី​ថ្ងៃទី ២៩ វិច្ឆិកា​ដល់ ៤ ធ្នូ នេះ​រំពឹង​ស្ថិតនៅ​ចន្លោះ ១២ និង ១៥ អង្សា​៕  

adverise with khmeread

មតិយោបល់