adverise with khmeread Untitled 1

ពេល​ទិញ​រថយន្ត​មួយ​ទឹក ត្រូវ​ពិនិត្យ​ឱ្យ​មែនទែន​ចំណុច​ទាំងអស់នេះ ចៀសវាង​ទិញ​មក ជួសជុល​លើស​ដើម​

    ​ការទិញ​រថយន្ត​គឺ​ដូចជា​ការវិនិយោគ​មួយផ្នែកធំ​នៃ​ចំណូល​របស់​អ្នក​អ៊ីចឹង ហើយ​មាន​កត្តា​មួយចំនួន​ដែល​អ្នក​ត្រូវ​ពិចារណា មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ​រថយន្ត ដូច្នេះ​អ្នក​ត្រូវ​ស្វែងយល់​ឱ្យបាន​ច្រើន នូវ​ចំណុច​ដូចខាងក្រោម​៖
​    ​- គួរតែ​ស្វែងរក​គ្រប់​ហាង​ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​តម្លៃ​ល្អ​សម្រាប់​អ្នក​
​    ​- ត្រូវ​សួរថា​តើ​រថយន្ត​នោះ​មាន​ប៉ុន្មាន​ម្ចាស់​មកហើយ​?
​    ​- ត្រូវ​សួរថា​តើ​រថយន្ត​នោះ​ធ្លាប់មាន​ប្រវត្តិ​គ្រោះថ្នាក់​ដែរឬទេ​?
​    ​- តើ​រថយន្ត​នោះ​មានការ​ថែទាំ​បាន​ទៀងទាត់​ដែរឬទេ​?
​    ​- មើល​រថយន្ត​នៅ​ទី​ដែលមាន​ពន្លឺ​គ្រប់គ្រាន់​
​    ​- សូម​ពិនិត្យមើល​ឈ្នាន់​អំ​ប្រា​យ៉ា ឬ ហ្វ្រាំង បើ​ឃើញ​សឹក​ខ្លាំង នោះ​អាច​បញ្ចាក់​ថា​រថយន្ត​នោះ​ត្រូវបាន​ប្រើប្រាស់​ញឹកញាប់​
​    ​- ពិនិត្យមើល​លេខ​កុង​ទ័​រ​ប្រើ​ដល់​កម្រិតណា​
​    ​- បើក​ម៉ាស៊ីនត្រជាក់​មើល ថា​តើ​វា​ត្រជាក់​ដែរឬទេ​?
​    ​- សូម​បើក​គំរប​មុខ​ដើម្បី​ពិនិត្យមើល​ស្នាម​លេច​ផ្សេងៗ​
​    ​- ធ្វើការ​សាកល្បង​រថយន្ត ដើម្បី​ដឹងថា​មាន​អ្វីខ្លះ​មិន​ប្រក្រតី ប្រសិនបើ​អ្នកមាន​ជំនាញ​ស្ដាប់​ម៉ាស៊ីន​ឬ​តេស្ដ​
​    ​- ពិនិត្យមើល​បូម​ឡាន​ទាំង​បួន ដើម្បីឱ្យ​ច្បាស់​ថា​វា​នៅ​ល្អ​ឬទេ ដោយ​ប្រើ​កម្លាំង​សង្កត់​ឱ្យ​ខ្លាំង​ចុះឡើងៗ​ជាច្រើន​ដង នៅ​ផ្នែក​ខាងមុខ ឬ ខាងក្រោយ ប្រសិនបើ​បូម​នៅ​ល្អ នៅពេល​សង្កត់​វា​និង​មាន​លក្ខណៈ​រឹង ហើយ​ប្រសិនបើ​បូម​នោះ​ត្រូវ​ដល់ពេល​ប្តូរ វា​និង​មាន​លក្ខណៈ​ទន់ជ្រាយ​ងាយ​នឹង​សង្កត់​ឱ្យ​វា​ទ្រុឌ​។​

​    ​* ចំណុច​គួរ​យកចិត្តទុកដាក់​មុនពេល​ប្រគល់​ប្រាក់​៖ 
​    ​- ធ្វើលិខិត​ស្នាម​កក់​ប្រាក់​ឱ្យបាន​ត្រឹមត្រូវ​
​    ​- ពិនិត្យ​លិខិត​ពន្ធ​រថយន្ត​
​    ​- ផ្ទៀងផ្ទាត់​លេខ VIN នៅលើ​ក្រដាស់​ពន្ធ និង នៅលើ​ម៉ាស៊ីនរថយន្ត ឬ កន្លែង​ផ្សេងទៀត​ដូចជា នៅលើ​កញ្ចក់​រថយន្ត​ជាដើម​
​    ​- និង មាន​អ្វីខ្លះ​ដែល​អ្នកលក់​សន្យា​ផ្លាស់ប្តូរ​ជូន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់