adverise with khmeread Untitled 1

Petro ក្លាយជាកីឡាករឆ្នើមរបស់ Chelsea ខណ: Anthony Martial គ្មានឱកាសក្នុងក្រុមជម្រើសរបស់ Man Utd

          កាលពី​មួយឆ្នាំ​មុនក្លឹប​​ Man Utd មាន​អារម្មណ៍​ថា ពួកគេ​ដូចជាបាន​បញ្ចូល​គ្រាប់កាំភ្លើង​រួច​ហើយ ដោយ​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Anthony Martial ខណៈ​ក្លឹប​​ Chelsea ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Pedro ដោយលោក Jose Mourinho ​ដែលពេលនោះគឹជាអ្នកចាត់ការ។

          ប៉ុន្តែ Martial គ្មាន​ឱកាស​ចូល​រួម​ក្នុងក្រុម​ជម្រើស​របស់​​ Man Utd​ សោះ ខណៈ​ពេលដែល Petro ដែល​លោក​ Mourinho បានផ្ទេរសោយ​ផ្ទាល់​មក​កាន់​ពហុកីឡាដ្ឋាន Stamford Bridge នោះ កំពុង​ឡើង​ជើង​ក្រោម​ការ​ដឹកនាំ​របស់​ Antonio Conte។

          Petro គឺជាអតីត​កីឡាករ​ក្លឹប​ Barcelona ​និង​ជាអតីត​កីឡាករដែល​លើក​ពាន​វើល​ខាប់នៅតែ​រក​​បាន​គ្រាប់បាល់បន្តបន្ទាប់ និងជួយ​បង្កើត​ឱកាស​ផងដែរ​ ក្នុង​ទម្រង់​លេង​ ៣-៤-៣ ដែល​ធ្វើ​ឲ្យ​កីឡាករ​ឆ្នើម​ប្រេស៊ីល​ Willian ខ្ទាតចេញពី​ក្រុម​ជម្រើស​។

កីឡាករវ័យ​២៩​ឆ្នាំ​រក​បាន​៣គ្រាប់ និង​បង្កើត​ឱកាស​៥លើក​ផ្សេងទៀត ដែល​ជួយ​ឲ្យ​ក្រុម​ Chelsea ​ឡើង​មក​ឈរនៅលើ​កំពូល​តារាង។ ការទាត់​ជើង​ស្តាំ​កោងចូល​ទីរបស់ក្រុម Tottenham កាលពីថ្ងៃសៅរ៍​គឺពិតជា​អស្ចារ្យ​មែនទែន។

          លោក Conte បាននិយាយថា “​ Petro ​លេង​ល្អ ​សមនឹង​ទទួល​បាន​ឱកាស​លេង​។ គាត់រក​បាន​គ្រាប់បាល់​ ប៉ុន្តែ​ក៏ធ្វើ​ការ​ងារ​ច្រើន​ផងដែរ​សម្រាប់​ក្រុម​។ នោះ​ជាអ្វីដែល​ខ្ញុំចង់ឃើញ”៕

adverise with khmeread

មតិយោបល់