adverise with khmeread 39cd0ade153c42646d4c295936c1a2fb crop north

Martin Keown: Arsenal សាងកំហុសដោយសារតែឲ្យខ្ចីជើង Jack Wilshere

          អតីត​ខ្សែការពារ​របស់ Asenal​ កីឡាករ​ Martin Keown ជឿថា ក្រុមកាំភ្លើង​ធំបាន​សាងកំហុស​ក្នុងការ​ឲ្យ​ Jack Wilshere ខ្ចីជើង ដោយសារថា ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ​នឹង​ធ្វើ​បាន​ល្អនៅតំបន់​បម្រើ​របស់​ Arsenal ជាង​កីឡាករ Granit Xhaka ។

          Keown ជឿថា ខណៈ​ពេល​ Xhaka កំពុងចាប់ផ្តើម​សម្របខ្លួន​បាន​ជាមួយ​នឹង​បាល់​ទាត់នៅ​ក្របខណ្ឌ​​ PL នោះ Wilshere គឺជា​ជម្រើស​ល្អជាងគេក្នុងក្រុម​ជម្រើស​របស់លោក Arsene Wenger ។ អតីតកីឡាកររូបនេះបាន​និយាយថា “ បើពិនិត្យ​មើល​ក្រុម​របស់ពួកគេ ខ្សែការ​ពារ​មើល​ទៅរឹងមាំ​ ប៉ុន្តែ​ខ្សែបម្រើ​វិញ​គឺជា បញ្ហា​។ វាពិតជាគួ​រឲ្យ​បារម្ភ” ​បញ្ហា​គឺ Ozil លេងនៅតំបន់​នោះ ​បន្ទាប់មក Aaron Ramsey ក៏ចង់លេង​តំណែង​នោះ ហើយ Wilshere ក៏ចង់លេង​ទីតាំងនោះដែរ”។

          ទោះជាយ៉ាងណា Wilshere មិនបាន​បង្ហាញមុខ​ទេ អំឡុង​ពេល​ក្រុម Arsenal ​ប្រកួត​ជា​មួយ​ Bournemouth កាលពីចុងសប្តាហ៍​មុន នេះគឺជា​ផ្នែក​មួយ​នៃលក្ខខណ្ឌខ្ចីជើង៕

adverise with khmeread

មតិយោបល់