adverise with khmeread Ivanovic  everything we need.img

Juventus កំពុងចាប់អារម្មណ៍ខ្សែការពារលែងពេញនិយម Branislav Ivanovicរបស់ក្លឹប Chelsea

           ​ខ្សែការ​ពារដែលលែងពេញនិយមរបស់ក្លឹប Chelsea​ កីឡាករ Branislav Ivanovic កំពុងតែស្ថិតក្រោមការពិចារណា​ដើម្បីទទួលបានកិច្ច​សន្យា​ផ្ទេរពីក្លឹប Juventus ​នៅ​ខែមករាខាងមុខនេះដោយក្លឹប Juventus ជឿថា ស្ទីល​លេងបែប​គឃ្លើន​របស់​កីឡាករ​រូបនេះ​គឺស័ក្តិសមនឹង​លីកនៅ​អ៊ីតាលី​។

          ​ Ivanovic អាចចរចាជាមួយ​ក្លឹប​ផ្សេងៗចាប់ពីខែ​មករាទៅ​ ហើយ​ក្លឹប Juventus កំពុង​រៀប​ចំបញ្ជីសម្រាំង​ ខណៈ​ពួកគេ​កំពុង​ស្វែង​រ​ក​កីឡាករ​មក​ជំនួស Leonardo Bonucci និង​ ឌែនី Dani Alves។

           Ivanovic បង្ហាញមុខ​បាន​១៥​លើក​នៅ​រដូវ​កាល​នេះ ហើយ​នៅតែ​អាចរក្សា តំណែង​ជា​ប្រធាន​ក្រុម​ស៊ែបដដែល។ ទោះបីជាយ៉ាងណា​គេជឿថា ម្ចាស់ក្លឹប Chelsea លោក Roman Abramovich នៅ​ត្រូវ​ការ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះនៅ ឡើយ​ ប៉ុន្តែកីឡាករ​រូប​នេះ​​ចង់បង្ហាញមុខ​ជា​ប្រចាំ​ ហើយអាច​នឹង​ពិចារណា​ពី​សំណើ​ផ្ទេរចេញ៕

adverise with khmeread

មតិយោបល់