adverise with khmeread Unnamed

ប្រទះឃើញ​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដេកស្លាប់​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដេកស្លាប់​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​ព្រឹក​ថ្ងៃ​២៩ ​វិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ  នៅផ្ទះ​លេខ​២៥៧ ក្រុម​៥៩ ផ្លូវ​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ​RAMOS JESUSGONZALES ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៤ .០១.១៩៤៥​ កាន់​លិខិតឆ្លងដែន​ EC០៥១០៧៣៧ មុខរបរ ចាស់ជរា។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ទឹកនោមផ្អែម​,​ លើសឈាម ​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​។ ​តែមួយ​ខែ​ចុង​ក្រោយនេះ​ជំងឺ​កាន់​តែ​ឈឺ​ធ្ងន់​។ ​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ កូន​បាន​យក​ទឹក​ឱ្យ​ពិសា ទើប​ដឹងថា​ស្លាប់​។ ​ប៉ូលិស​បាន​សន្និដ្ឋានថា ជនបរទេស​រូបនេះ​ស្លាប់​ដោយ​ជំងឺ៕

adverise with khmeread

មតិយោបល់