adverise with khmeread 1

​រឿង​សម្ងាត់​អ្វី​ក៏​លាក់​លែង​ជិត​ដែរ​! ជួប​ជាមួយ​កាមេរ៉ា Drone តូច​បំផុត​លើ​លោក អាច​យកការណ៍​សម្ងាត់​យ៉ាង​ងាយស្រួល​

​    ​យន្តហោះ Drone ដែលមាន​កាមេរ៉ា​ដ៏​តូច SKEYE Nano 2 FPV ប្រហែលជា​ដើរតួ​ជា​អ្នក​ស៊ើបការណ៍​ថ្មី​បន្ទាប់ពី CIA​។​

​    ​ដោយមាន​ប្រវែង ១,៦ អ៊ី​ញ និង​កម្ពស់ ០,៩ អ៊ី​ញ កូន​យន្តហោះ​ទម្ងន់ ១៦ ក្រាម​នេះ​មាន​សមត្ថភាព​ហោះហើរ​នៅក្នុង​ទិសដៅ​ប្រាំមួយ​ទិស ហើយ​អាចអនុវត្ត​ការហោះហើរ​ដ៏​អស្ចារ្យ​លើ​អាកាស​។ នេះ​បើ​យោងតាម​អ្នក​ចែកចាយ TRNDlabs​។​

​    ​យន្តហោះ​នេះ​ច្បាស់​ជាមាន​សារៈសំខាន់​ចំពោះ​ទី​ភ្នា​ក់​សម្ងាត់​វ័យក្មេង​ដែល​កំពុង​ហ្វឹកហាត់ ហើយ​នាពេល​បច្ចុប្បន្ន​វា​មានតម្លៃ ៩៩ ដុល្លារ​តែប៉ុណ្ណោះ ដែល​នេះ​ប្រហែលជា​កាដូ​ដ៏​ល្អ​បំផុត​អំឡុង​ថ្ងៃបុណ្យ​ណូអែល និង​ថ្ងៃ​ឆ្លង​សកល​ខាងមុខ​។​

​    ​ទោះយ៉ាងណា យន្តហោះ​នេះ​អាច​ហោះ​បានតែ​ប្រាំ​នាទី​តែប៉ុណ្ណោះ​ដោយសារ​វា​មាន​ថ្ម​ដ៏​តូច ហើយ​អ្វីដែល​ប្រហែល​រំខាន​អារម្មណ៍​អ្នកប្រើប្រាស់​នោះ​គឺ វា​ត្រូវការ​ពេល ១ ម៉ោង​កន្លះ​ដើម្បី​សាក​ថ្ម​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់