Unnamed %281%29

ឃាត់​បុរស​ ២​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ព្រែក​ឯង​

    ភ្នំពេញ ៖ ប៉ូលិស​ផ្នែក​យុត្តិធម៌ ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ឯង ចុះបង្ក្រាប​ជាក់ស្តែង ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច បន្ទប់ទឹក​ទុកចោល ក្នុង​ចំការចេក​ដីឡូត៍​គ្មាន​លេខ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី២៩ ​វិច្ឆិកា ​២០១៦ ម៉ោង​៤​ល្ងាច​ដោយ​ឃាត់ខ្លួន​មនុស្ស ​២ ​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ​០២ ​នាក់ ១-​ឈ្មោះ ហុង រចនា ភេទប្រុស អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ និង ២-​ឈ្មោះ ហេង ប្រសើ ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។​

    ដកហូត​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) សរុប ០៦ ​កញ្ចប់ (០១​កញ្ចប់​ថង់​ធំ​ល្មម​, ០៥​កញ្ចប់​ថង់​តូច​),​ ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​៣​កំ​ប្លេ​, ​ក្រដាស​អាលុយមីញ៉ូម​ពណ៌​ស​សម្រាប់​ជក់​គ្រឿងញៀន​១​ដុំ​,​ ដែកកេះ​៤, កូនកាំបិត​១, ដែក​កិប​១, កូន​កន្ត្រៃ​១, ស្គុ​ត​ពណ៌​ខ្មៅ​១​ដុំ​, ផ្លែ​ឡា​ម​១​ប្រអប់​, ចំ​ពាម​កៅស៊ូ​១ និង​កូន​ថង់​ប្លា​ស្ទិ​ច​ទុក​ច្រក​គ្រឿងញៀន​មួយចំនួន។

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ ០២ ​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

មតិយោបល់