adverise with khmeread 583dc125c46188f24e8b45ff

គាត់​ជាម​នុស្ស​នៅសល់​ពី​សតវត្សរ៍​ទី ១៩ តែ​ម្នាក់​គត់​លើ​ពិភពលោក ហើយ​ម្សិលមិញ​ទើបតែ​ធ្វើ​ពិធី​ខួបកំណើត​គំរប់​អាយុ ១១៧ ឆ្នាំ​

​    ​ស្ត្រី​ចាស់​បំផុត​របស់​ពិភពលោក​បាន​ប្រារព្ធ​ខួបកំណើត​បាន​មួយលើកទៀត​ហើយ ខណៈដែល​លោកយាយ​ឥឡូវ​មាន​អាយុ ១១៧ ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩ វិច្ឆិកា​។ 

​    ​លោកយាយ Emma Morano ជនជាតិ​អ៊ីតាលី​គឺជា​មនុស្ស​នៅរស់​ចុងក្រោយ​គេ​ដែល​បានកើត​ក្នុង​សតវត្សរ៍​ទី ១៩ និង​ជា​មនុស្ស​ចាស់​បំផុត​ក្នុង​កំណត់ត្រា​របស់​ពិភពលោក​។ 

​    ​លោកយាយ​បានធ្វើ​ពិធី​ខួបកំណើត​ជា​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ការ​ពិសា​នំ​ខេ​ក​ជាមួយ​អ្នកមើល​ថែទាំ​លោកយាយ​នៅផ្ទះ​របស់​ក្នុង​ទីក្រុង Verbania របស់​លោកយាយ​ក្នុងប្រទេស​អ៊ីតាលី​។ 

​    ​លោកយាយ​បាន​និយាយថា អា​ថ៍កំ​បាំង​ជួយ​ឱ្យមាន​អាយុ​វែង​គឺ​ត្រូវ​ទទួលទាន​ស៊ុត​ឆៅ​រាល់ថ្ងៃ​។ សម្តី​របស់លោក​ក៏​ដូច​ការអះអាង​របស់​តួ​រ៉ាំ​បូ ដូច្នោះ​ដែរ ដែល​គាត់​និយាយថា មនុស្ស​មាន​អាយុ​វែង​គឺ​តាមរយៈ​ការទទួល​ទាន​ស៊ុត​ឆៅ​នេះឯង​៕ 

តួ​រ៉ាំ​បូធ្លាប់អះអាងថាទទួលទានស៊ុតឆៅជួយឱ្យអាយុវែង

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់