adverise with khmeread Unnamed

ឃាត់​យុវជន​ម្នាក់​ពាក់ព័ន្ធ​ប្រើ​គ្រឿងញៀន​នៅមុខ​វិទ្យាល័យ​បឹងត្របែក​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ប្រើប្រាស់​គ្រឿងញៀន ត្រង់ចំណុច​មុខ វិទ្យាល័យ​បឹងត្របែក ផ្លូវ ព្រះមុនីវង្ស ភូមិ​១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ថ្ងៃទី២៩ ​វិច្ឆិកា​ ២០១៦ ​វេលាម៉ោង​១០​យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ សារិទ្ធ ភេទប្រុស អាយុ​២៣ឆ្នាំ ខ្មែរ មុខរបរ ជាងសំណង់ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​    វត្ថុតាង​ដកហូត ម្ស៉ៅ​ក្រាម​ស​ថ្លា​១​កញ្ចប់​តូច, ​បារី​ម៉ាក ម៉ា​យ​សេ​វេន ១​កញ្ចប់, ​កាបូបដៃ​មួយ មាន​លុយ ២៤៥ ដុល្លា, ​ម៉ូតូ​១​គ្រឿង ម៉ា​កនិច ស្លាក​លេខ 1CB-2823 ភ្នំពេញ (របស់​ជនសង្ស័យ)។​

    បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់