adverise with khmeread Unnamed %281%29

បាល់ទាត់​ជន​បញ្ញា​ខ្សោយ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អនុតំបន់​ទន្លេមេគង្គ ដោយ​កម្ពុជា​បាន​ត្រឹម​ជើងឯក​រង​ដូចគ្នា​

    ភ្នំពេញ ៖ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​២ ដូចគ្នា គឺ​កម្រិត​១ និង​កម្រិត​២ នៃ​ព្រឹត្តិការណ៍​បាល់ ទាត់​ពានរង្វាន់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦ ឆ្នាំ​២០១៦ ដែល​បានបញ្ចប់​កាលពី​ល្ងាចម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ព្រឹត្តិការណ៍​នេះ​មាន​៥​ប្រទេស​ចូ​លួ​ម គឺ​ម្ចាស់ផ្ទះ​កម្ពុ​ជាមាន​សិទ្ធិ​ដាក់​លេខ​២​ក្រុម ហើយ​ក្រុម​ភ្ញៀវ​ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា មាន​១​ក្រុម​ដូចគ្នា សរុប​ចំនួន​៦​ក្រុម​។​

    ៦​ក្រុម​នេះ​ប្រកួត​១​ជុំ​ដំបូង ដើម្បី​ជម្រុះ និង ចែក​ក្រុម​ខ្លាំងៗ​លេង​នៅ​កម្រិត​១ រីឯ​ក្រុម​ខ្សោយ​ជាង លេង​នៅក្នុង​កម្រិត​២​។ 

    ៣​ក្រុម ក្នុង​កម្រិត​១ គឺ​ម្ចាស់ផ្ទះ កម្ពុជា​ក្រុមទី​១, ថៃ និង​វៀតណាម ខណៈ​ក្របខណ្ឌ​កម្រិត​២ មាន មី​យ៉ាន់​ម៉ា កម្ពុជា​ក្រុមទី​២ និង​ឡាវ​។​

    ជា​លទ្ធផល​សម្រាប់​ក្របខណ្ឌ​កម្រិត​១ ក្រុម​ប្រទេស​ថៃ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​បាន យកឈ្នះ​កម្ពុជា​ក្រុមទី​១ ដោយ​លទ្ធផល ២​ទល់​០ ហើយ​វៀតណាម​បាន​ចំណាត់ថ្នាក់​លេខ​៣​។ 

    សម្រាប់​ក្រប ខណ្ឌ​កម្រិត​២ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ក្រុម​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​យកឈ្នះ​ក្រុម​កម្ពុជា​ក្រុមទី​២ ដោយ លទ្ធផល ១​ទល់​០ ហើយ​ក្រុម​ឡាវ​បាន​ចំណាត់ថ្នាក់​លេខ​៣​។​

    ថ្លែង​ក្នុងឱកាស​បិទ​ការប្រកួត​, លោក​សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា កីឡា​នៃ ជន​ខ្សោយ​បញ្ញា​នេះ​មិនសូវ​ផ្តោត​សំខាន់​ទៅលើ​ចំណាត់ថ្នាក់​ឡើយ​។ ប៉ុន្តែ​វា​ត្រូវបាន​ផ្តោត​សំខាន់​ទៅលើ​ព្រឹត្តិ ការណ៍​មួយ​សម្រាប់​ទាក់ទាញ​ជន​បញ្ញា​ខ្សោយ និង​អាណាព្យាបាល​របស់គេ​ឱ្យ​ចាក​ចេញពី​ភាព​ឯកោ ហើយ មក​រួមរស់​ក្នុងសង្គម​ដោយ​ស្មើភាព​គ្នា និង​ដើម្បីឱ្យ​ពួកគេ​ចាក​ផុតពី​ការរើសអើង​៕

adverise with khmeread

មតិយោបល់