adverise with khmeread Unnamed %282%29

Sponsor Futsal Cup មណ្ឌល​ខេត្ត​ព្រះសីហនុ​បានបញ្ចប់​ដោយ​ជោគជ័យ​

    ភ្នំពេញ ៖ ក្រុមយុវជន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​គ្រង​ម្ចាស់​ជើងឯក​ពានរង្វាន់​ភេសជ្ជៈ Sponsor Cup មណ្ឌល ខេត្ត​ព្រះសីហនុ ដែលជា​មណ្ឌល​ទី​៥​ចុងក្រោយ​គេ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​តោ​មាស ក្នុង​លទ្ធផល​បច្ចេក ទេស ៤​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    អ្នករៀបចំ​ព្រឹត្តិការណ៍ Sponsor Cup នៃ​ក្រុមហ៊ុន​ហេ​រ៉ូ​ឃី​ង ដែល​នាំចូល និង ចែក​ចាញ​ភេសជ្ជៈ Sponsor, លោក សឹម សាន​ត្រាន​បានឱ្យដឹងថា ការប្រកួត​ជម្រុះ​រក​ជើងឯក​ខ្លាំងៗ​តាម​មណ្ឌល​ទាំង​៥​ទូទាំង ប្រទេស នេះ​បានបញ្ចប់​ជា​ស្ថាពរ​ហើយៗ​ក្រុម​ខ្លាំងៗ ដែលជា​ម្ចាស់​ជើងឯក និង​ជើងឯក​រង មកពី​៥​មណ្ឌល ដែលមាន ១០​ក្រុម​នោះ​នឹងត្រូវ​ប្រជែង​ម្ចាស់​ជើងឯក​ជុំ​ផ្តាច់ព្រ័ត្រ​ជា​បន្តទៀត ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ទី​១១ ខែធ្នូ នៅ​ទីលាន T-Soccer រាជធានី​ភ្នំពេញ​។​

    អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​រូបនេះ​បញ្ជាក់ថា ឥឡូវនេះ​១០​ក្រុម ឡើងទៅ ប្រកួត​នៅ​ជុំ​ផ្តាច់ព្រ័ត្រ រួមមាន​៖ ក្រុមយុវជន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ក្រុម​តោ​មាស​, ក្រុម Victory FC, ក្រុម​ដូនពេញ​,​ឪម៉ាល់ True Brand, ក្រុម Rolling FC, សៀមរាប FC, Angkor Legends FC, Fox Zone FC និង FC Crown ហើយ​ជុំ​ផ្តាច់ព្រ័ត្រ​នេះ​ត្រូវ​ចែក​ការប្រកួត​ជា​២​ពូ​ល​ដោយ​ក្នុង​១​ពូ​លៗ​មាន​៥​ក្រុម​ស្មើៗ​គ្នា​។​

     ចំពោះ​ប្រាក់រង្វាន់​តាម​មណ្ឌល ក្រុម​ម្ចាស់​ជើងឯក យុវជន​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបាន​ទឹក ប្រាក់​ចំនួន​២​លាន​រៀល និង​ជើងឯក​រង ក្រុម​តោ​មាស ប្រាក់រង្វាន់​ចំនួន ១​លាន​៦​សែន​រៀល​។ រីឯ​ប្រាក់រង្វាន់ សម្រាប់​ក្រុម​ជើងឯក​ជុំ​ផ្តាច់ព្រ័ត្រ ភេសជ្ជៈ Sponsor បាន​ត្រៀម​ប្រាក់រង្វាន់ ចំនួន​៨​លាន​រៀល​, ជើងឯក​រង ៦​លាន​រៀល​និង​ក្រុម​ចំណាត់ថ្នាក់​លេខ​បី ៤​លាន​រៀល និង​៧​ក្រុម​ផ្សេងទៀត​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ២​លាន​រៀល​ស្មើៗ​គ្នា ដែល​ប្រាក់រង្វាន់​សរុប​មាន​ចំនួន​៥០​លាន​រៀល​ឯណោះ​។​

    ព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​សាល Sponsor Cup រដូវ​កាល ២០១៦​នេះ ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រុមហ៊ុន ភេសជ្ជៈ​មួយ​នេះ​បាន​បង្កើត​ការប្រកួត ហើយ​ថែមទាំង​បាន​អភិវឌ្ឍ​ខ្លួន​ទៅដល់​បណ្តា​ខេត្ត​នានា ទូទាំងប្រទេស ដើម្បី​បំផុសស្មារតី​កីឡា​ដល់​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​ជាមួយនឹង​គោលដៅ​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែម​ទៀតផង​ដែរ​៕​

adverise with khmeread

មតិយោបល់