adverise with khmeread 15293251 1194170874003119 831892497 o

ឃាត់​ចោរលួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​ម្នាក់​

    ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្ដាល​ទី​២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ម្ចាស់​ហាង ហើយ​រត់គេចខ្លួន​បាន​៣​ថ្ងៃ ក៏ត្រូវ​ស្ត្រី​រងគ្រោះ​ឃាត់​យក​ប្រគល់ជូន​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​វេលា​ម៉ោង​១២ ​និង​៥០​នាទី​ថ្ងៃ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​ផ្ទះ​លេខ​០៨៦E0z ផ្លូវ​លេខ​១៤៤ ភូមិ​ទី​៧ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​មាន សោភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​នៅផ្ទះ​លេខ​៧០E0z ផ្លូវ​លេខ​១៤៤ ភូមិ​ទី​៧ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ។​

    ចំណែកឯ​ជនសង្ស័យ​ឈ្មោះ យឹម សុ​វ័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​០៨៦E0z ផ្លូវ​លេខ​១៤៤ ភូមិ​ទី​៧ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ។​

    ប៉ូលិស​មូលដ្ឋាន បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា វេលា​ម៉ោង​៨​ព្រឹក​ជនរងគ្រោះ​បានចេញ​ពី​ហាង​អ៊ុតសក់ ទៅផ្ទះ​បងស្រី​នៅ​ម្តុំ​ចោមចៅ ដោយ​ទុក​ហាង​ឱ្យ​ឈ្មោះ​ វី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នកមើល​ខុសត្រូវ​រហូតដល់​ម៉ោង​បិទ​ហាង​ឈ្មោះ​វី ក៏បាន​យក​សោ​ប្រគល់ឱ្យ​ឈ្មោះ ​យឹម សុ​វ័យ ជា​ជនសង្ស័យ​ដេក​យាម​ហាង​។​

    រហូតដល់​ម៉ោង​១១​ និង​៥០​នាទី យប់​ទើប​ជនសង្ស័យ​ចូលដេក លុះដល់​ម៉ោង​៤​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក ខ្សែក​ផ្លាក​ទីន​០១ ខ្សែ​ទម្ងន់​១​ជី​៥​ហ៊ុន ចិ​ញ្ជៀ​ន​ផ្លាក​ទីន​០២​វង់ មិន​ច្បាស់​ទម្ងន់ និង​កា​ម៉ា​រ៉ា​ថតរូប ម៉ាក់​ប៉ា​ណា​សូ​និក​១​គ្រឿង ហើយ​គេចខ្លួនបាត់។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ផ្សារកណ្ដាល​ទី​២ រហូតដល់​ថ្ងៃ​ឃាត់ខ្លួន​ខាងលើ​ស្រាប់តែ​ជនរងគ្រោះ​ប្រទះឃើញ​ជនសង្ស័យ​ក៏​ចាប់យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អ​ធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​ចាត់ការ​តាម​និ​តី​វិធី៕

adverise with khmeread

មតិយោបល់