adverise with khmeread Untitled 1

ពួក Hacker វាយប្រហារ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ Telekom របស់​អាល្លឺម៉ង់ ធ្វើឱ្យ​ដាច់​អ៊ី​ន​ធឺ​ណេ​ត​ប្រើ​លែងកើត និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​លើ​ពិភពលោក​ក៏​អត់​រួចខ្លួន​ដែរ​

    ​មាន​អតិថិជន​ជិត​មួយ​លាន​នាក់​របស់​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ Telekom ក្នុងប្រទេស​អាល្លឺម៉ង​បាន​រង​ផលប៉ះពាល់​ដោយសារតែ​ដាច់​អ៊ី​ន​ធឺ​ណេ​ត​យ៉ាង​ធំ​មួយ ដោយ​ការវាយប្រហារ​ពី​សំណាក់ Hacker ប៉ុនប៉ង​ប្លន់​តាមរយៈ​បណ្ដាញ​រ៉ោ​ត​ទ័​រ ខណៈ​ផ្នែក​មួយចំនួន​ត្រូវបាន​វាយប្រហារ​រួចទៅហើយ​។​

​    ​ក្រុមហ៊ុន​នេះ​និយាយថា​អ្នក​ប្រើ​ជាង ៩០ ម៉ឺ​នាក់ ឬ​ស្មើនឹង ៤,៥ ភាគរយ​នៃ​អ្នក​ប្រើ​សរុប ២០ លាន​នាក់​ត្រូវបាន​ជួសជុល​ហើយ បន្ទាប់ពី​រង​ការ​ដាច់​អ៊ី​ន​ធឺ​ណេ​ត​ចាប់ផ្ដើម​កាលពី​ថ្ងៃអាទិត្យ​មក និង​បន្ត​មកដល់​ថ្ងៃ​ចន្ទ​។​

​    ​អ្នកជំនាញ​បាន​ព្រមាន​ថា ការវាយប្រហារ​នេះ​អាច​នឹងធ្វើ​ឡើង​នៅ​គ្រប់កន្លែង ដែល​ក្រុម Hacker ព្យាយាម​ស្វែងរក​ឧបករណ៍​ណា​ដែល​ងាយស្រួល​នឹង​វាយប្រហារ​។​

​    ​យោងតាម​ក្រុម​អ្នកជំនាញ​ព័ត៌មានវិទ្យា​ហៅ​កាត់ BSI របស់​ប្រទេស​ហូ​ឡង់ ការវាយប្រហារ​នោះ​សំដៅ​ទៅលើ​បណ្ដាញ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ប៉ុន្ដែ​បរាជ័យ​ទៅវិញ ដោយសារ​ប្រព័ន្ធ​ការពារ​មាន​ប្រសិទ្ធភាព​។​

​    ​ដោយឡែក Telekom មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផ្ដល់​អ៊ី​ន​ធឺ​ណេ​ត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​អ្នកលក់​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​បណ្ដាល​ប្រទេស​អាស៊ី​ដើម្បី​ចែកចាយ​បន្ត​ក្រោម​ឈ្មោះថា Speedport ផងដែរ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់