adverise with khmeread 1

​អ្នកស្រាវជ្រាវ​ថត​ពី​ផ្កាយរណប​ឃើញ​ផ្ទាំង​ទឹកកក​នៅ​អង់តាក់ទិក​ដាច់​ប្រហែល ៣២ គីឡូម៉ែត្រ និង​អាចធ្វើឱ្យ​ទឹកសមុទ្រ​ឡើង ៣ ម៉ែត្រ​

​    ​ផ្ទាំង​ទឹកកក​ដ៏​ធំ​នៅ​ទ្វីបអង់តាក់ទិក​កំពុង​ដាច់ចេញ​ពីគ្នា​ដោយ​ខ្លួនឯង ហើយ​អាច​បណ្តាលឱ្យមាន​ការបា​ក់​ដ៏​ធំ​នូវ​ទឹកកក​អង់តាក់ទិក និង​ធ្វើឱ្យ​កើនឡើង​កម្រិត​ទឹកសមុទ្រ ៣ ម៉ែត្រ​ជុំវិញ​ពិភពលោក​។​

​    ​កម្ពស់​ទឹក​នេះ​អាច​ពន្លិច​ទីក្រុង​ដូចជា ញូវយ៉ក ម៉ៃ​អា​មី និង​ទីក្រុង​ឡុង​ដ៍​ជាដើម ហើយនឹង​បង្ខំ​មនុស្ស​ប្រមាណ ១៥០ លាន​នាក់​ចាក​ចេញពី​តំបន់ឆ្នេរ​សមុទ្រ​ទូទាំង​ពិភពលោក​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Ohio State University បានកត់សម្គាល់​សញ្ញា​អាសន្ន​នៅក្នុង​រូបភាព​ផ្កាយរណប ដោយ​បង្ហាញ​ពី​ភស្តុតាង​ស្នាម​ដាច់​ផ្ទាំង​ទឹកកក​លើ​ផ្ទាំង​ទឹកកក​ធំ​ប្រហែល ៣២ គីឡូម៉ែត្រ និង​ធ្វើឱ្យ​ផ្ទាំង​ទឹកកក​នោះ​ដាច់​រសាត់​ក្នុង​ឆ្នាំ ២០១៥​។​

​    ​ការសិក្សា​ក៏បាន​លើកឡើងថា ផ្ទាំង​ទឹកកក​នៅ​អង់តាក់ទិក​ខាងលិច​គឺ​មិន​នឹងន ហើយ​អាច​បាក់​រលំ​ក្នុង ១០០ ឆ្នាំ​ខាងមុខ​ទៀត​៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់