adverise with khmeread 1

ទំន​ងជាស្រវឹងស្រាបើករថយន្តបុកបង្កាន់ដៃស្ពានអាកាស៧មករា

     ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​កាមរី ​(​បា​ឡែ​ន ​)​ជ្រុល​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​មករា បណ្តាលឱ្យ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​និង​រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា​ខាងកើត ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

   ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បា​ឡែ​ន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7487 បើកបរ​ដោយ​បុរស​វ័យ​ជាង​៤០​ម្នាក់ តាម​បណ្តោយ​ផ្លូវ សហ​ព័​ន្ឋ​រុស្ស៊ី​ឡើង​ស្ពាន​អាកាស​៧​មករា​ចុះមក​ខាងកើត​បំណង​បត់​ស្តាំ​ទៅ​ផ្លូវ​កម្ពុជា​ក្រោម ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​ព្យាយាម​បើក​រត់​តែ​ដោយសារតែ​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច ក៏​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ឃាត់​។​ចំណែក​បង្កាន់ដៃស្ពាន​មិនមាន​ខូចខាត​អ្វី​នោះទេ ហើយក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកណាម្នាក់​ដែរ ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នាពេល​ក្រោយ ។​

    គួររំលឹកថា នៅ​ចំណុច​ខាងលើនេះ កាលពី​សប្តាហ៍​តៃកុង​រថយន្ត​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​មន្ត្រីប៉ូលិស​បាន​បើក​ម៉ូតូ​បុក​ស្លាប់​ភា្ល​មៗ​គួរ​ឲ្យ​រន្ធត់ ៕​

adverise with khmeread

មតិយោបល់