adverise with khmeread 0222

យក​ទូរស័ព្ទ​មក​ជួសជុល បុគ្គលិក​ហាង​ថា "​ជួសជុល​ស្អី បើ​មាន​លុយ​ម៉េច​មិន​ទិញ​អា​ថ្មី​ទៅ​"! អតិថិជន​ចិត្ត​ក្តៅ​បោះ​លុយ​មួយកញ្ចប់​ដាក់​មុខ រួច​វាយកម្ទេច​ហាង​ចោល​តែម្តង​

    ​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​កូនអ្នកមាន​បាន​ទៅ​ហាង​មួយ​ដើម្បី​ធ្វើ​ទូរស័ព្ទដៃ iPhone មួយ​នៅ​ទីនោះ ប៉ុន្ដែ​ចុងក្រោយ​បាន​ទិញ​ទូរស័ព្ទ​ទាំងអស់ បន្ទាប់ពី​យក​ញញួរ​មួយ​កម្ទេច​ទូរស័ព្ទ​ទាំងអស់​និង​ហាង​ផងដែរ​។​

​    ​រឿងនេះ​ចាប់ផ្ដើម​នៅពេល​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ឈប់​នៅ​ហាង​លក់​ទូរស័ព្ទដៃ Apple មួយ ហើយ​សួរ​បុគ្គលិក​នៅ​ទីនោះ​ថា​អាចធ្វើ​ទូរស័ព្ទ​របស់គាត់​បាន​អត់​។ ប៉ុន្ដែ​ម្ចាស់​ហាង​បាន​ប្រាប់ថា​មិន​អាចធ្វើ​ទូរស័ព្ទ​នោះបានទេ ហើយ​បុរស​ម្នាក់​ចាប់ផ្ដើម​ខឹង​ទប់​កំហឹង​លែង​ជាប់​។​

​    ​ក្នុង​វីដេអូ​នោះ​ម្ចាស់​ហាង​នោះ​និយាយថា "​ជួស​ជុស​? ជួសជុល​ស្អី​? ប្រសិនបើ​មាន​លុយ​មិន​ទិញ​ថ្មី​មួយ​ទៅ​។ ប្រសិនបើ​មិន​ទិញ ទៅ​ហាង​ផ្សេង​ជួសជុល​ទៅ​"​។​

​    ​យ៉ាងណាមិញ ដោយ​គ្មាន​ការគោរព​អតិថិជន បុរស​ម្នាក់​នោះ​កើតក្តី​ក្ដៅក្រហាយ​ជាខ្លាំង​នោះ​។​

​    ​បន្ទាប់មក​បុរស​នោះ​និយាយថា "​ខ្ញុំ​ឃើញ​ទូរស័ព្ទ iPhone ជាច្រើន​ក្នុង​ហាង​នេះ​។ ខ្ញុំ​នឹង​ទិញ​វា​ទាំងអស់​"​។​

​    ​បុគ្គលិក​នៅ​ទីនោះ​គិតថា​បុរស​ម្នាក់​នោះ​លេងសើច​ជាមួយនឹង​ពួកគេ​។ ពិតណាស់​បុរស​នោះ​មិនបាន​លេងសើច​ទេ​។ អ្នកធ្វើការ​ទីនោះ​គ្មាន​យោបល់​អ្វី​ទាំងអស់ នៅពេល​គាត់​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ​ទាំងអស់​ក្នុង​ហាង​ជា​ប្រាក់សុទ្ធ​។​

​    ​បុរស​នោះ​បន្ទាប់មក​មាន​ញញួរ​មួយ​នៅ​នឹង​ដៃ​រួច​វាយកម្ទេច iPhone ១០​គ្រឿង បន្ទាប់ពី​មិត្ត​ភ័ក្តិ​គាត់​យក​ទូរស័ព្ទ​ដាក់​លើដី ខណៈដែល​ម្ចាស់​ហាង​មាន​ភាពរន្ធត់​ជាខ្លាំង​។​

​    ​ម្ចាស់​ហាង​បាន​ព្រមាន​បុរស​នោះ​ថា​កុំ​វាយកម្ទេច​ស្អី​ផ្សេងទៀត​ក្រៅពី​ទូរស័ព្ទ ប៉ុន្ដែ​កំហឹង​ដល់ក​ទៅហើយ​អ្វី​ក៏​ខ្ទេច​ដែរ​នៅក្នុង​ហាង​។​

​    ​យោងតាម​ម្ចាស់​ហាង ទូរស័ព្ទដៃ​ត្រូវបាន​កម្ទេច​នោះ​មានតម្លៃ​សុ​រប ៦៣.០០០ យ័ន (៩,១៣៩ ដុល្លារ​) និង​សម្ភារៈ​ក្នុង​ផ្សេងទៀត​ដែល​រង​ការខូចខាត​សរុប ៥០ ម៉ឺន​យ័ន (៧២.៥៣៥ ដុល្លារ​)៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់