adverise with khmeread Untitled 1

អវកាសយានិក​ចិន​លាតត្រដាង​អំពី​សំឡេង​អា​ថ៍កំ​បាំង​មួយ​នៅ​សុញ្ញ​អាកាស ដែល​ធ្វើឱ្យ​លោក​ភ័យខ្លាច​ព្រឺ​សម្បុរ​ជាខ្លាំង​

    ​សំឡេង​ញញួរ​វាយ​ធុង​ដែក​បានធ្វើឱ្យ​ឣ​វ​កាស​និក​ចិន​ដំបូង​គេ​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​បារម្ភ​អំឡុង​ការធ្វើដំណើរ​នៅក្នុង​អវកាស​ជា​លើកដំបូង​របស់ខ្លួន​។​

​    ​អវកាសយានិក Yang Liwei បាន​បង្ហើប​ពី​អាថ៌កំបាំង​នេះ​នៅក្នុង​កិច្ចសម្ភាសន៍​ថ្មី​មួយ​ខណៈ​និយាយ​អំពី​សំឡេង​ចម្លែក​អំឡុង​បេសកកម្ម ២១ ម៉ោង​នៅលើ​យានអវកាស Shenzhen 5 កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០០៣​។​

​    ​ទោះយ៉ាងណា លោក Liwei មិន​បានឮ​សំឡេង​ចម្លែក​នោះទេ​បន្ទាប់ពី​ត្រឡប់មក​ភពផែនដី​វិញ ខណៈ​អវកាសយានិក​ដទៃទៀត​ដែល​បាន​ស្ថិតនៅក្នុង​យានអវកាស Shenzhou 6 និង Shenzhou 7 ក៏បាន​រាយការណ៍​ពី​សំឡេង​ស្រដៀង​នេះ​ផងដែរ​។​

​    ​គាត់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា "​ស្ថាន​ភាពមិន​ស្រួល ដែល​ខ្ញុំ​បាន​ជួប​នៅក្នុង​អវកាស​នោះ​គឺ​សំឡេង​គោះ​ដែល​បាន​កើតឡើង​ពី​ម្តង​ជា​ពីរដង​។ សំឡេង​នោះ​មិនឮ​ចេញពី​ក្រៅ និង​ក្នុង​យាន ប៉ុន្តែ​វា​មាន​សំឡេង​ដូច​នរណាម្នាក់​គោះ​តួ​យានអវកាស គឺ​ដូច​សំឡេង​គោះ​ធុង​ដែក​ជាមួយ​ញញួរ​ឈើ​"​។​

​    ​សម្លេង​នោះបាន​ធ្វើឱ្យ​លោក Liwei ភ័យខ្លាច​ហើយ​គាត់​បាន​មើល​សព្វ​ពេញ​យាន​ដើម្បី​ស្វែងរក​ប្រភពដើម​របស់​វា ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ខុស​ប្រក្រតី​នៅ​ខាងក្នុង​និង​ក្រៅ​យាន​នោះទេ​។​

​    ​បន្ទាប់ពី​បេសកកម្ម ២១ ម៉ោង​បញ្ចប់ លោក​ក៏បាន​វិល​ត្រឡប់មក​ភពផែនដី​វិញ ហើយ​ព្យាយាម​ធ្វើ​ត្រាប់​សំឡេង​ដែល​គាត់​ឮ​ដោយ​សង្ឃឹមថា អ្នកបច្ចេកទេស​នៅ​ទីភ្នាក់ងារ​អវកាស​អាច​ដោះស្រាយ​ចម្ងល់​នេះ​បាន​។​

​    ​យ៉ាងណាក្តី មិនមាន​នរណាម្នាក់​អាច​កំណត់​បាន​ថា​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យមាន​សំឡេង​រំខាន​បែបនេះ ហើយ​លោក Liwei មិន​បានឮ​សំឡេង​នោះ​ចាប់តាំងពី​វិល​ត្រឡប់មក​ផែនដី​។​

​    ​លោក Liwei បានកើត​នៅ​ខេត្ត Liaoning ក្នុង​ឆ្នាំ ១៩៦៥ ហើយ​បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវបាន​បញ្ជូនទៅ​អវកាស​ដោយ​កម្មវិធី​អវកាស​របស់​ចិន​ក្នុង​ឆ្នាំ ២០០៣ និង​ជាម​នុស្ស​ទី ២៤១ ដែល​បានចេញ​ក្រៅ​ភព​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់