Untitled 1

ជា​ប្រផ្នូល​អាក្រក់​? មុន​ធ្លាក់​យន្តហោះ គ្រូបង្វឹក​របស់​ក្រុម Chapecoense និយាយ​ក្នុង​សន្និសីទកាសែត​ក្រោយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ថា "​បើ​ខ្ញុំ​ស្លាប់​ថ្ងៃនេះ ខ្ញុំ​នឹង​ស្លាប់​ទាំង​សប្បាយចិត្ត​"

    ​អតីត​អ្នកកាសែត Al Jazira និង​គ្រូបង្វឹក​ក្លឹប Al Shabab លោក Caio Junior គឺជា​អ្នកស្លាប់​ម្នាក់​ក្នុងចំណោម​អ្នកផ្សេង​ទៀត បន្ទាប់ពី​យន្តហោះ​ដឹក​កីឡាករ​និង​មន្ត្រី​ក្លឹប​ប្រេ​ស៊ី​ល Chapecoense ធ្លាក់​នៅ​កូ​ឡូ​ម​ប៊ី​កាលី​ពី​ព្រឹក​ថ្ងៃ​អង្គារ (​យប់​ថ្ងៃ​ចន្ទ​នៅ​អាមេរិក​ឡាទីន​)​។​

​    ​មនុស្ស ៨១ នាក់​នៅលើ​យន្តហោះ​ដែល​បាន​ធា្ល​ក់​នោះ បាន​ព្យាយាម​ចុះចត​នៅលើ​ដី​ប្រទេស​កូ​ឡុំ​ប៊ី​ក្នុង​ទីក្រុង Medellin​។​

​    ​កីឡាករ​លោក Alan Luciano Ruschel, លោក Marcos Danilo Padilha និង​លោក Jacson Ragnar Follmann របស់​ក្លឹប Chapecoense ត្រូវបាន​គេ​រាយការណ៍​ថា​រស់រានមានជីវិត​ក្នុងចំណោម​កីឡាករ​ទាំងអស់​។​

​    ​វា​ហាក់បីដូចជា​គ្រោះ​មន្ត​រាយ​នេះ​កើតឡើង​ដោយសារតែ​គ្រូបង្វឹក​លោក Caio Junior វ័យ ៥១ ឆ្នាំ​អ៊ីចឹង​។ វា​ដូចជា​ប្រផ្នូល​មួយ​សម្រាប់​ក្រុម Chapecoense ដោយ​ដឹងថា​ខ្លួន​នឹងត្រូវ​ស្លាប់​មុន​ទៅហើយ ឬមួយ​ក៏​អាច​ថា​បានជា​ការដាក់​ទំនាយ​មួយ​របស់លោក​បង្វឹក​រូ​ប​នេះ​។​

​    ​លោក​បង្វឹក​រូបនេះ​បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា "​ប្រសិនបើ​ខ្ញុំ​ស្លាប់​ថ្ងៃនេះ ខ្ញុំ​នឹង​ស្លាប់​ទាំង​សប្បាយចិត្ត​"​។ គាត់​បាន​និយាយ​ពាក្យ​នេះ​បន្ទាប់​ជាប់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa Sul Americana ដើម្បី​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង​ក្លឹប Athletico Nacional​។​

​    ​បន្ទាប់ពី​បទសម្ភាសន៍​នេះ​នៅ​ថ្ងៃ​បន្ទាប់​លោក​និង​កូនក្រុម​បាន​ត្រៀមខ្លួន​ធ្វើដំណើរ​ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​តាមរយៈ​ការធ្វើដំណើរ​លើ​យន្តហោះ​។ ពិតណាស់ ជា​អកុសល​មនុស្ស​នៅលើ​យន្តហោះ​ត្រូវបាន​ស្លាប់​ស្ទើរតែ​ទាំងអស់​រួមទាំង​គ្រូបង្វឹក​លោក Caio Junior ផងដែរ​៕

 

មតិយោបល់