adverise with khmeread Untitled 1

សុនខ​ពីរ​ក្បាល​ដេក​កណ្តាល​ថ្នល់​ពេញ​មួយ​យប់​! ក្រោយ​ដឹង​ហេតុផល បេះដូង​របស់​អ្នក​ច្បាស់​ជា​លោត​ញាប់​ចាប់​មិន​ឈ្នះ​ទេ​!

​    ​សត្វ​ឆ្កែ​ត្រូវគេ​ស្គាល់​ចំពោះ​ភាពស្មោះត្រង់ និង​មេត្រីភាព​របស់​ពួកវា​។ គេ​ធ្លាប់​បានឮ​រឿង​ជាច្រើន​ទាក់ទង​នឹង​សត្វ​ឆ្កែ​រត់​ចូលទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ខណៈ​មនុស្ស​នាំគ្នា​រត់​យករួចខ្លួន ដើម្បី​ជួយ​មនុស្ស​ដែល​វា​ស្រឡាញ់​។ ពិតណាស់ ខាងក្រោម​នេះ​គឺជា​រឿង​ដ៏​គួរឱ្យ​សង្វេគ​របស់​ឆ្កែ​ពីរ​ក្បាល​។​

​    ​នៅក្នុង​ប្រទេស​ចិន ទោះ​ផ្លូវ​ដ៏​មមាញឹក​យ៉ាងណាក៏ដោយ ក៏​គេ​តែង​ឃើញ​មនុស្ស​ទុក​ផ្លូវ​ឆ្កែ​គ្មាន​ម្ចាស់​ទាំងពីរ​នេះ​ឆ្លងកាត់ ប៉ុន្តែ​ឆ្កែ​មួយ​ក្បាល​បាន​ដល់​ថ្ងៃ​អវសាន​របស់​វា នៅពេល​រថយន្ត​មួយគ្រឿង​បាន​បុក​វា​ស្លាប់​។ មិត្តភក្តិ​របស់​វា​គឺ​ឆ្កែ​ពណ៌​ត្នោត​កើតទុក្ខ​ជាខ្លាំង ហើយ​វា​បាន​នៅក្បែរ​មិត្តភក្តិ​ល្អ​របស់​វា​ដោយ​មិន​ទៅណា​ទាំងអស់ បើទោះជា​សីតុណ្ហភាព​ធ្លាក់​ដល់​សូន្យ និង​ចរាចរណ៍​មមាញឹក​ក៏ដោយ​។​

​    ​នៅ​ព្រឹក​មួយ នារី​ម្នា​ក់បាន​ឆ្លងកាត់​ឆ្កែ​ពីរ​ក្បាល​នេះ​នៅពេល​ធ្វើដំណើរ​ទៅ​បំពេញការងារ​។ ដោយ​ដឹងថា មានរឿង​អ្វី​បាន​កើតឡើង​ចំពោះ​ឆ្កែ​នេះ នាង​បាន​ព្យាយាម​នាំ​ឆ្កែ​នៅរស់​ចាកចេញ ដូច្នេះ​ទើប​វា​មិនអាច​រងគ្រោះថ្នាក់​ដូច​មិត្តភក្តិ​វា​។ ប៉ុន្តែ​វា​មិន​ព្រម​ចាកចេញ​ឡើយ ដូច្នេះ​នាង​ក៏​យក​កៅអី​ឈើ​ដាក់​ពាំង​នៅ​កណ្តាលផ្លូវ​ដើម្បី​ធ្វើជា​សញ្ញា​ដល់​អ្នកបើកប​រ​ឱ្យ​ប្រុងប្រយ័ត្ន​។​

​    ​ឆ្កែ​ពណ៌​ត្នោត​នោះបាន​នៅ​ជាមួយ​មិត្តភក្តិ​វា​ពេញ​មួយ​យប់​រហូតដល់​កម្មករ​នៅក្នុង​តំបន់​បាន​ជួយ​នាំ​ឆ្កែ​ទាំងពីរ​ចេញពី​ផ្លូវ​ទៅ​សួន​នៅក្បែរនោះ ហើយ​ពួកគេ​ក៏បាន​កប់​ឆ្កែ​ងាប់​នោះ​។ បន្ទាប់ពី​ឆ្កែ​ពណ៌​ត្នោត​បាន​កាត់ចិត្ត​ពី​មិត្តភក្តិ​សំណព្វ​របស់​វា វា​ក៏បាន​ទៅរក​ទីជម្រក​ថ្មី​របស់​វា​។ វា​ប្រហែលជា​បានដឹងថា មិត្តភក្តិ​របស់​វា​បាន​ស្លាប់​ដោយ​ស្ងប់​សុខ​ហើយ​មើលទៅ ទើប​វា​ព្រម​ចាកចេញ​ដូច្នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់