adverise with khmeread Na haeun

កុមារី​អាយុ ៧ ឆ្នាំ​រូបនេះ​កំពុង​ល្បី​ខ្លាំង​នៅ​កូរ៉េ​ដោយសារ​រាំ​តាម​ចង្វាក់​បទ "TT" របស់​ក្រុម​ចម្រៀង​ស្រី Twice

​    ​កុមារី​ជា​អ្នករាំ​អាយុ ៧ ឆ្នាំឈ្មោះ Na Ha Eun ល្បី​ពេញ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​ដូច​ព្យុះ​ដោយសា​រ​តែ​​ការធ្វើ​ត្រាប់​តាម​បទ "TT" របស់​ក្រុម​ចម្រៀង​ស្រី Twice​។​

​    ​វីដេអូ​ដ៏​ល្បី​នោះ​ត្រូវបាន​គេ​បង្ហោះ​តាំងពី​ថ្ងៃទី ២១ ខែវិច្ឆិកា និង​មាន​អ្នកមើល​រហូត​ទៅដល់​មួយ​លាន​ដង​ត្រឹមតែ ២ ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក្លាយជា​វីដេអូ​ដែល​គេ​មើល​ច្រើន​បំផុត​នៅ​យូ​ធូប​ប្រទេស​កូរ៉េ​ផងដែរ​។​

​    ​កុមារី​រូបនេះ​ធ្លាប់បាន​ចូលក្នុង​កម្មវិធី Star King របស់​ប្រទេស​កូរ៉េ​កាលពី​ថ្មីៗ​នេះ ហើយ​កាលពី​អាយុ ៤ ឆ្នាំ​ត្រូវបាន​គេ​ដាក់ឈ្មោះថា HyunA បន្ទាប់ពី​រាំង​បទ "Bubble Pop"  និង​បទ "Change" របស់​ក្រុម 4minute​។​

​    ​ក្រៅ​ពីបទ "TT" របស់​ក្រុម Twice នាង​ធ្លាប់ធ្វើ​ត្រាប់​តាម​បទ​ចម្រៀង​ល្បី​ជាច្រើន​ទៀត​ដូចជា “Shake It” របស់​ក្រុម Sistar , “Russian Roullete” របស់​ក្រុម Red Velvet និង “Ring My Bell” របស់​ក្រុម Girl’s Day ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់