adverise with khmeread Unnamed %283%29

ឆេះ​ទូក​នេសាទ​មួយគ្រឿង​នៅ​កោះកុង​

    កោះកុង ៖ មាន​អគ្គិ​ភ័យ​បាន​ឆាបឆេះ​ទូក​នេសាទ ​១ ​គ្រឿង កាលពី​វេលា​ម៉ោង​ ១ ​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈពេល​ពេលដែល​ទូក​នេះ​កំពុង​បោះ​យុថ្កា​ចត​នៅក្នុង​សមុទ្រ នៅ​ទល់មុខ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។​

    សមត្ថកិច្ច​ឱ្យដឹងថា មូលហេតុ​ឆេះ​បណ្តាលមកពី ឆ្លង​ចរន្ត​ខ្សែភ្លើង​អាគុយ​បូមទឹក​ក្នុង​ទូក ដែល​មិនមាន​ម្ចាស់​នៅចាំ។ ​បន្ទាប់មក​ត្រូវបាន​ទូក​នេសាទ​ជាច្រើន​បាន​បូមទឹក​ជួយ​បាញ់​ពន្លត់​ទាន់ពេល។ ប៉ុន្តែ​ហេតុការណ៍​នេះ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕

adverise with khmeread

មតិយោបល់