adverise with khmeread Unnamed %282%29

ចាប់​ជនសង្ស័យ ​២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​អង្គស្នួល​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន​ប្រភេទ​ម៉ា​ទឹកកក នៅ​ថៃ្ង​ទី​៣០ ​វិច្ឆិកា​២០១៦ វេលា​ម៉ោង​១​ និង​២០​នាទី រសៀល​នេះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៤ ភូមិ​ត្រពាំង​ក្រសាំង​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ ០២ ​នាក់​ដែល​ឃាត់ខ្លួន​គឺ​១-​ឈ្មោះ សេង រ​ដ្ធ​ធី ភេទប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិ​ខែ្មរ មុខរប​រត់​ម៉ូតូឌុប​ និង​២.​ឈ្មោះ ឯក សុភ័ក្ត្រ ភេទ​ប្រុ​ស អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិត​។​ អ្នក​ទាំង ​០២​ នាក់​រស់នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល​។​

    វត្ថុតាង​ចាប់យក ​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ ១ ​កញ្ចប់ តូច​,​ ២-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ ១​ គ្រឿង ​និង​៣-​ឧ​បក​ណ៍​ប្រើប្រាស់​ និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​បែក​ចាន ​បានទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ កម្លាំង​ប៉ូលិស​ស្រុក បាន​ចុះបង្ក្រាប ​និង​ចាប់ខ្លួនបាន​ជនល្មើស​ ០២​ នាក់​រកឃើញ​ថ្នាំ​
​ញៀន ​០១​ កញ្ចប់​នៅក្នុង​កញ្ចប់​បារី ​MEVIUS​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​ឆ្លើយថា​ចំពោះ​ថ្នាំញៀន​ទាំងអស់នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ខឹម មករា​ ហៅ​តូច ភេទ​ប្រុស​ អាយុ​៣៦ នៅ​ភូមិ​បូរី​កម្មករ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល​។​

    កម្លាំង​ជំនាញ​បានធ្វើ​ការឆែកឆេរ​ផ្ទះ​រកឃើញ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ ០១ ​គ្រឿង​ និង​សម្ភារៈប្រើប្រាស់​វេច​ខ្ចប់​មួយចំនួន​។ ​បច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់