adverise with khmeread Unnamed %283%29

កម្លាំង​អាវុធហត្ថ​ចាប់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ១៤ ​​កញ្ចប់​

    ព្រះសីហនុ ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ក្រុម​១២ ភូមិ​០២ សង្កាត់​០៣ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៤​ និង​១៥​នាទី​ល្ងាច​​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៦ ​ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ថន សុធី  ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ទីកន្លែង​កំណើត​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​ក្រុម​២៩ ភូមិ​១​សង្កាត់​១ ក្រុងព្រះសីហនុ។​

    ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​ថ្នាំញៀន ១៤ ​កញ្ចប់​តូច ទម្ងន់​ទាំង​សំបក​ ២,០៩​ ក្រាម​ទូរស័ព្ទដៃ ​២ ​គ្រឿង ប្រាក់រៀល ៤​ ម៉ឺន​រៀល ប្រាក់​ដុល្លា​ ២០$ និង​ម៉ូតូ​ ១​ គ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ​។ ប​ច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់