adverise with khmeread 2

ហ៊ាន​ចូល​កាត់សក់​ទេ​? បើ​ប្រើ​សុទ្ធតែ​ដាវ​សាំ​ម៉ូ​រ៉ៃ​និង​ប្រដាប់​ផ្សា​ដែក​អ៊ីចឹងៗ​!

    ​ពីមុន​យើង​ធ្លាប់​ឃើញ​ជាងកាត់សក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រដាប់​ផ្សា​ដែក និង​កន្ត្រៃ​បំពាក់​ជាប់​ម្រាមដៃ ប៉ុន្តែ​លើក​នេះ​គេ​ប្រើ​របស់​ទាំងបី​នេះ​ចូលគ្នា​តែម្តង​!

​    ​នេះហើយ​គឺជា​ហេតុផល​ដែល​គេ​ហៅ​ជាងកាត់សក់​អេ​ស្ប៉ា​ញ លោក Alberto Olmedo ជា​តួអង្គ Edward Scissorhands ក្នុង​ជីវិត​ពិត​។ ជាងកាត់សក់​ពោរពេញ​ដោយ​ទេពកោសល្យ​រូបនេះ​បាន​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រដាប់​ផ្សា​ដែក និង "​កន្ត្រៃ​បំពាក់​ជាប់​ម្រាមដៃ​" សម្រាប់​កាត់សក់​អតិថិជន​នៅ​ហាង​កាត់សក់​របស់ខ្លួន​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​។ លោក​បាន​អះអាងថា ការប្រើ​ឧបករណ៍​នា​យុគសម័យ​មជ្ឈិម​នេះ​គឺ​ត្រូវមាន​ជំនាញ​ច្បាស់លាស់​ណាស់​ទើប​អាច​កាត់សក់​បាន​ស្មើ​ទាំងសងខាង​ល្អឥតខ្ចោះ​។​

​    ​លោក​បាន​មានប្រសាសន៍ថា "​ជាងកាត់សក់​ជាធម្មតា​កាត់សក់​នៅ​ផ្នែក​ម្ខាង រួច​ទើប​កាត់​ម្ខាង​ទៀត ដូច្នេះ​វា​តែងតែមាន​ភាពលម្អៀង​បន្តិចបន្តួច​។ វិធី​តែមួយគត់​ដើម្បី​កាត់សក់​ឱ្យ​ស្មើគ្នា​ត្រឹម​ទាំងសងខាង​គឺ​ត្រូវកា​ត់វា​ទាំងសងខាង​ក្នុងពេល​តែមួយ​"​។

​    ​លោក​អាចធ្វើ​រឿងនេះ​បាន​តាមរយៈ​ការឱ្យ​អតិថិជន​ឱនក្បាល​ទៅមុខ ឬ​ពើង​មក​ក្រោយ ដូច្នេះ​សក់​ទាំងអស់​នឹង​សំយុង​ចុះក្រោម​ព្រម​គ្នា​។ បន្ទាប់មក​លោក​នឹង​ចាប់ផ្តើម​កាត់សក់​ជាមួយនឹង​ដាវ​សាំ​ម៉ូ​រ៉ៃ រួច​ដុត​វា​ជាមួយនឹង​ប្រដាប់​ផ្សា​ដែក​នៅ​សីតុណ្ហភាព ១៣០០ អង្សារ​។ លោក​ថែមទាំង​ប្រើ​កន្ត្រៃ​បំពាក់​ជាប់​ម្រាមដៃ​សម្រាប់​បន្ថែម​ប្រសិទ្ធភាព​លើ​ការ​កាត់សក់​របស់គាត់​ទៀតផង​។

​    ​លោក​បន្តទៀតថា "​ជួនកាល​អ្នក​ត្រូវ​ស្រមៃ​បន្តិច​សិន​ទើប​អាច​កាត់​ទៅបាន​លទ្ធផល​វិជ្ជមាន​"៕

 

adverise with khmeread
ប្រភព៖ OTC

មតិយោបល់