adverise with khmeread Unnamed %281%29

ស្រី​ស្អាត ប្រុស​ស្អាត​ ២​ នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ខណៈ​កំពុង​សេព​ថ្នាំញៀន​

    កំពត ៖ ស្រី​ស្អាត ប្រុស​ស្អាត​២​នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​យប់​ស្ថិតនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​-​ខេត្តកំពត ខណៈ​ពួកគេ​កំពុង​សេព​ថ្នាំញៀន។​

    ប៉ូលិស​និយាយថា ក្រោម​ការសម្របសម្រួល​របស់លោក​ព្រះរាជអាជ្ញារង ខាន់ សុផល កម្លាំង​ជំនាញ​បាន​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត។ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ (​ស្រី​ម្នាក់)​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១ ​កញ្ចប់​តូច។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង ០២​នាក់​រួមមាន ១.ឈ្មោះ គីប វិជ្ជា ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ និង​២.ឈ្មោះ ឈុន ដា​នី​ន ភេទ​ស្រី អាយុ២១​ឆ្នាំ នៅ​ភូមិ​ផ្សារលើ ឃុំ​កំពង់ឆ្នាំង ស្រុ​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់