adverise with khmeread Image3

ខឹង​ក្រុមចោរ​កាច់​កញ្ចក់​ឡាន! ដេញ​បាញ់ប្រហារ​៤​គ្រាប់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

    ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ និង​បុរស​ម្នាក់ទៀត ខឹង​ក្រុមចោរ​កាច់​កញ្ចក់រថយន្ត ទើប​ជិះ​ម៉ូតូ​ដេញតាម​បាញ់​គំរាម​ក្រុមចោរ​នា​រសៀល​ថ្ងៃទី​៣០ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បង្ក​ការភ្ញាក់ផ្អើល​ស្មានតែ​រឿង​ធំ៕

    អំពើ​បាញ់ប្រហារ​ខុស​បច្ចេកទេស​ខាងលើនេះ កើតឡើងដោយ​មន្ត្រី​យោធា​ម្នាក់ នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខឹង​ចោរ​កាច់​កញ្ចក់​រថយន្ត​របស់ខ្លួនពេលនោះ ក៏​បើក​ដេញតាម​ចោរ ហើយ​ដក​កាំភ្លើង​បាញ់​គំរាម​ចំនួន​ ៤​ គ្រាប់​តែម្តង​។​

    លោក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ បានឱ្យដឹងថា ករណី​កើតមាន​មែន គឺ​មកពី​មន្ត្រី​យោធា​ខឹង​នឹង​ចោរ កាច់​កញ្ចក់​រថយន្ត​គាត់តែ​រឿងនេះ​ខាង​អាវុធហត្ថ​គេ​ធ្វើ​ហើយ​។ ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​របស់លោក ក៏បាន​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

    សូមបញ្ជាក់ថា ដំបូង​មាន​ចោរលួច​ទៅ​កាច់​កញ្ចក់​រថយន្ត របស់​មន្ត្រី​យោធា​ខាង​ដែល​ចត​នៅលើ​ផ្លូវ ស្រាប់តែ​ពេលនោះ​គាត់​ឃើញ​ទាន់ ក៏​ស្រែកឱ្យ​ឈប់ តែ​ចោរ​មិន​ឈប់ គាត់​និង​បុរស​ម្នាក់ទៀត ក៏​ជិះ​ម៉ូតូ​ដេញតាម​ស្រែក​ឱ្យចោរ​​ឈប់ តែ​ចោរ​មិន​ឈប់​ថែមទៀត ក៏​គាត់​បាញ់​ជាការ​គំរាម ចំនួន​២​គ្រាប់​។​

    អ្នកបាញ់​ឈ្មោះ កុល សុខ​ជា អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់ទៀត​ឈ្មោះ អ៊ឹម សា​វ៉ុ​ន អាយុ​ ៤៦ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​។ ​អ្នក​ទាំង​២​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​នាំខ្លួន​ទៅ​ទីបញ្ជាការ​ដើម្បី​សាកសួរ​បន្ត៕​

adverise with khmeread

មតិយោបល់