adverise with khmeread Sda

បុគ្គលិក​យន្តហោះ​ម្នាក់​ដែល​នៅរស់​ពី​ការធ្លាក់​យន្តហោះ​ដឹក​កីឡាករ​ប្រេ​ស៊ី​ល ប្រាប់​គន្លឹះ​ការពារ​សុវត្ថិភាព​ពេល​យន្តហោះ​ធ្លាក់​!

    ​សមាជិក​អាកាសយានិក​ម្នាក់ ដែល​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​យន្តហោះ​ធ្លាក់​ក្នុងប្រទេស​កូ​ឡុំ​ប៊ី បាន​ពណ៌នា​ទិដ្ឋភាព​ចុងក្រោយ​មុននឹង​យន្តហោះ​ធ្លាក់​។​

​    ​លោក Erwin Tumiri បាន​និយាយថា អ្នកដំណើរ​ទាំងអស់​ភ័យ​ស្លន់ស្លោ​បាន​ងើប​ពី​កៅអី​របស់​ពួកគេ ហើយ​ចាប់ផ្តើម​ស្រែក​ខណៈ​យន្តហោះ CP-2933 ដែលមាន​បញ្ហា​អគ្គីសនី បានចាប់ផ្តើម​សំយុង​ចុះក្រោម​យ៉ាង​លឿន​ទៅក្នុង​តំបន់ភ្នំ​មួយ​។​

​    ​គាត់​បាន​និយាយថា គាត់​ជា​អ្នក​រួច​រស់​ជីវិត​ម្នាក់​ក្នុង​គ្រោះមហន្តរាយ​ដែល​បានសម្លាប់​មនុស្ស​ចំនួន ៧១ នាក់ ព្រោះ​គាត់​បាន​ធ្វើតាម​ការណែនាំ​នីតិវិធី​សុវត្ថិភាព​។​

​    ​ការលើកឡើង​នេះ​បានកើត​ឡើងខណៈ​មាន​ព័ត៌មាន​លេច​ឮថា កីឡាករ Alan Ruschel ដែលជា​កីឡាករ​ម្នាក់​ក្នុងចំណោម​បីនាក់​របស់​ក្រុម Chapecoense ដែល​រួច​ផុតពី​គ្រោះថ្នាក់ បាន​សួរ​ក្រុម​សង្គ្រោះ​ថា "​គ្រួសារ​របស់ខ្ញុំ មិត្តភក្តិ​របស់ខ្ញុំ តើ​ពួកគេ​នៅឯណា​ទៅ​?" ខណៈ​គាត់​ត្រូវបាន​សែង​ចេញពី​កន្លែងកើតហេតុ​។​

​    ​លោក Tumiri បាន​ប្រាប់​ក្រុម​សង្គ្រោះ​ដែល​បាន​ឡើង​ភ្នំ Cerro Gordo ថា "​ខ្ញុំ​បានដាក់​កា​តាប​នៅ​ចន្លោះ​ជើង​របស់ខ្ញុំ​ដើម្បី​បង្កើតជា​ទម្រង់​អង្កុញ​ក្បាលជង្គង់ ដែល​ត្រូវបាន​ណែនាំ​នៅក្នុងពេល​មាន​ឧបទ្ទវហេតុ​។ អំឡុង​ស្ថានការណ៍​នោះ មនុស្ស​ជាច្រើន​បាន​ងើប​ចេញពី​កៅអី​របស់​ពួកគេ ហើយ​បានចាប់ផ្តើម​ស្រែក​"​។​

​    ​អ្នក​រួចផុតជីវិត​ម្នាក់​ទៀត​គឺ​កញ្ញា Ximena Suarez បាន​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​ថា ភ្លើង​បាន​ដាច់​ខណៈ​យន្តហោះ​ចាប់ផ្តើម​ដាំ​ក្បាល​ចុះក្រោម​។ បើ​យោងតាម​វេ​ប​សាយ Deportes RCN កញ្ញា​បាន​ពន្យល់ថា "​ខ្ញុំ​មិន​ចងចាំ​អ្វី​ឡើយ​នៅពេលនោះ​"​។​

​    ​ខណៈ​ប្រទេស​ប្រេ​ស៊ី​ល​បានប្រកាស​ការ​កាន់ទុក្ខ​រយៈពេល​បី​ថ្ងៃ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កូ​ឡុំ​ប៊ី​បានកត់សម្គាល់​កីឡាករ​បីនាក់ ដែល​បាន​រួច​ផុតពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​។​

​    ​ខ្សែការពារ Alan Ruschel វ័យ ២៧ ឆ្នាំ និង​កីឡាករ Helio Neto វ័យ ៣១ ឆ្នាំ​ព្រមទាំង​អ្នកចាំទី Jackson Follmann វ័យ ២៤ ឆ្នាំ​បាន​រួច​រស់​ជីវិត​នៅ​កន្លែងកើតហេតុ​។ អ្នកកាសែត Rafael Valmorbida ដែល​បាន​បម្រើការ​នៅ​វិទ្យុ West Capital Radio និង​មានបទពិសោធន៍ ២០ ឆ្នាំ​ក៏​ស្ថិតក្នុង​ចំណោម​មនុស្ស​មានសំណាង​ដែល​រួច​ផុតពី​គ្រោះថ្នាក់​ដែរ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់