adverise with khmeread 1

ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីត​ក្រោក​ឡើង​ភ្ញាក់​ព្រឺ​ត ដែល​ឃើញ​ប្រទេស​វាល​ខ្សាច់​នេះ ធ្លាក់​ព្រិល​

    ​រដូវរងា​បានជ្រើសរើស​ទីតាំង​ដើម្បី​ធ្លាក់​ព្រិល​ដ៏​មិន​គួរឱ្យ​ជឿ​មួយ​គឺ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅក្នុង​តំបន់​ដែល​ត្រូវបាន​គេ​ដឹងឮ​ចំពោះ​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង និង​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​នេះ ព្រិល​បាន​ធ្លាក់​នៅ​ខេត្ត Al-Quryat ភាគ​ខាងជើង​ប្រទេស ដែល​សីតុណ្ហភាព​បាន​ធ្លាក់​មក​ដក ៣ អង្សា ដែល​នេះ​ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់​ភ្ញាក់ផ្អើល​ជាខ្លាំង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RT ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​    ​ប៉ុន្តែ​ខណៈ​ព្រឹត្តិការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​និង​ជា​សញ្ញា​នៃ​ការប្រែប្រួល​អាកាសធាតុ​ខុស​ប្រក្រតី​នោះ អ្នករស់នៅ​ក្នុង​តំបន់​ហាក់​រីករាយ​នឹង​ព្រិល​ធ្លាក់​ទៅវិញ ដោយ​នាំគ្នា​ជិះ​ស្គី និង​សង់​មនុស្ស​ទឹកកក ហើយ​ថត​ទិដ្ឋភាព​ដើម្បី​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​។​

​    ​គួរ​បញ្ជាក់ថា កាលពី​ខែមករា ឆ្នាំ ២០១៥ ប្រទេស​នេះ​ក៏​ធ្លាប់មាន​ព្រិល​ធ្លាក់​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​កាលពី​ថ្ងៃ​ពុធ​ទេ​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់