adverise with khmeread Sda

ឈប់​បោះចោល​សំបក​ក្រូចថ្លុង​! សំបក​វា​អាច​ច្នៃ​ធ្វើ​ថ្នាំ​យ៉ាង​ងាយស្រួល​ដើម្បី​សង្គ្រោះ​ជីវិត​របស់​អ្នក​

    ​លើក​ក្រោយពេល​ចិត​សំបក​ក្រូចថ្លុង​ហើយ​សូមកុំ​បោះ​វាចាល ព្រោះ​វា​ជា​ឱស​ថ​ធម្មជាតិ​ដ៏​ពូកែ​ផងដែរ​។ យោងតាម​មជ្ឈមណ្ឌល​ជំងឺមហារីក Memorial Sloan Kettering Cancer Center សំបក​ក្រូចថ្លុង​ជា​ប្រភព​ដ៏​សម្បូរហូរហៀរ​នៃ​ជាតិ​វីតាមីន និង​ជាតិ​អង់​ទី​អុកស៊ីដ​ង់​។ សំបក​ក្រូចថ្លុង​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូ​ក​) បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ បន្ថយ​ការ​ខូច​សរសៃឈាម ជួយ​រំលាយ​អាហារ បំបាត់​ហើមពោះ បំបាត់​រលាក និង​បញ្ហា​ជាច្រើន​ទៀត​។ 

​    ​* រូបមន្ត​
​    ​- សំបក​ក្រូចថ្លុង ១០០ ក្រាម​
​    ​- ទឹកឃ្មុំ ៥០ មិ​ល្លី​លីត្រ​
​    ​- ទឹកស្អាត កន្លះ​លីត្រ​

​    ​កាត់​សំបក​ក្រូច​ថ្លុក​ជា​បំណែក​តូចៗ រួច​ដាំ​ឱ្យ​ពុះ ហើយ​ទុកចោល​ឱ្យ​ត្រជាក់​សឹម​ដាក់​ទឹកឃ្មុំ​ចូល​តាម​ក្រោយ​។ 

​    ​ពិសា​ក្រោយ​បាយ​ទាំង ៣ ពេល ចំនួន ៣០ ទៅ ៥០ មិ​ល្លី​លីត្រ ពិសា​ត្រឹម ៣ ថ្ងៃ​ជាប់​គ្នា​នឹង​ឃើញ​លទ្ធផល​ធូរស្បើយ​ពី​បញ្ហា​ដែល​បាន​រៀបរាប់ យ៉ាងច្រើន ហើយ​លោកអ្នក​អាច​បន្ត​ពិសា​រហូត​ទាល់តែ​អស់​ក៏បាន​។ 

​    ​បញ្ជាក់​៖ ពិសា​តែ​ទឹក​វា​ប៉ុណ្ណោះ សំបក​បោះចោល ហើយ​ទឹក​នៅសល់ ក្លាសេ​ទុក​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់