adverise with khmeread Untitled 1

មិនចាំបាច់​ប្រើ​ទឹក​ក្រអូប​ក៏បាន​! ប្រើតែ​របស់​មួយ​នេះ ខោអាវ​មិនចេះ​ធំក្លិន​ផ្តុស​ទេ​

    ​ស្លៀកពាក់​ខោអាវ​ពេញ​មួយ​សប្ដាហ៍ ដល់​ចុង​សប្ដាហ៍​គ្មានអ្វី​ក្រៅពី​បោកគក់​នោះទេ​។ ដើមឡើយ​មនុស្ស​ប្រើ​ច្រាស់​ដើម្បី​បោក​សម្អាត​ខោអាវ ជាពិសេស​អាវ​ដែលមាន​ស្នាម​ប្រឡាក់​គ្រប់កន្លែង​ដូច​កអាវ ដៃ​អាវ ។​ល​។​

​    ​បច្ចុប្បន្ន​មនុស្ស​ប្រើ​ម៉ាស៊ីន​បោក​អាវ ដើម្បី​ចំណេញ​ពេលវេលា​ក្នុង​ការធ្វើ​កិច្ចការងារ​ផ្សេងៗ​។ នេះ​ជា​មូលហេតុ​ដែល​អាវ​បោក​ទៅ​មិនសូវ​ស្អាត​ដូច​បោក​ដៃ ដោយ​ម៉ាស៊ីន​បោក​អាវ​មិនអាច​ដុស​សម្អាត​ត្រង់​កន្លែង​ប្រឡាក់​ដូចជា​ដៃ​អាវ និង​កអាវ​ជាដើម​។ ម្យ៉ាងវិញទៀត ពួកគេ​បាន​ប្រើ​ទឹក​ក្រអូប​ដើម្បីឱ្យ​សម្លៀកបំពាក់​របស់​ពួកគេ​មាន​ក្លិនក្រអូប នៅពេល​យក​វា​មក​ស្លៀកពាក់​។​

​    ​ប៉ុន្ដែ​ពួកគេ​មិនដឹងថា​ទឹក​ក្រអូប​ទាំងនោះ​មាន​សារធាតុ​ប៉ះពាល់​អ្វីខ្លះ​ទេ ហើយ​សម្រាប់​អ្នកខ្លះ​ដែល​ពាក់អាវ​បោក​ជាមួយនឹង​ទឹក​ក្រអូប​បណ្ដាលឱ្យ​កន្ទួល​រមាស់ អា​ឡែ​រ​ស៊ី​ជាដើម​។ ដោយសារតែ​ទឹក​ក្រអូប​ទាំងនោះ​មាន​ផ្ទុក​គីមី ដើម្បី​ឱ្យមាន​ក្លិនក្រអូប​ជាប់​អាវ​បានយូរ​។​

​    ​យ៉ាងណាមិញ លោក​មិនចាំបាច់​ប្រើ​ផលិតផល​ទឹក​ក្រអូប​អ្វី​នាំ​ខាត​ប្រាក់​កាក់ និង​កើត​កន្ទួល​រមាស់ អា​ឡែ​រ​ស៊ីត​ទៅទៀត​នោះឡើយ លោកអ្នក​គ្រាន់តែ​ប្រើ​ទឹកខ្មេះ​ស​ជាការ​ស្រេច​។​

​    ​អត្ថប្រយោជន៍​ប្រើ​ទឹកខ្មេះ​ស​៖
​    ​- ដោយសារ​អាស៊ីត​ខ្ពស់ ទឹកខ្មេះ​សគឺ​ល្អ​ជាង​ទឹក​ក្រអូប និង​កម្ចាត់​ស្នាម​ប្រឡាក់​សើម​។​
​    ​- ជួយ​ឱ្យ​ក្រណាត់​ទន់ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅពេល​បង្ហូរទឹក​ចូល​លូ​។​
​    ​- កម្ចាត់​បាក់តេរី និង​បំបាត់​ក្លិន​ពី​ខោអាវ​។​
​    ​- ជួយ​សម្អាត​ម៉ាស៊ីន​បោកគក់​។​

​    ​មុន​បោកគក់​លោកអ្នក​អាចដាក់​ទឹកខ្មេះ​ស ៦ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ត្រជាក់​ត្រាំ​ខោ​វ​អាវ​មួយ​ម៉ោង និង​ត្រដុស​តិចៗ​សិន​សឹម​បោក​ជាមួយនឹង​ម៉ាស៊ីន​បោក​អាវ ឬ​ដាក់​ចូលក្នុង​ម៉ាស៊ីន​បោក​អាវ​តែម្ដង​ក៏បាន​៕

adverise with khmeread

មតិយោបល់